សាលាឧទ្ធរណ៍​បដិសេធ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ដើម្បី​ព្យាបាល​ជំងឺ

សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​បក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែល​ស្នើ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ព្យាបាល​ជំងឺ។

ក្នុង​សវនាការ​សាកសួរ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​១៧ មីនា នេះ សាលាឧទ្ធរណ៍​បាន​ជជែក​ដេញ​ដោល​គ្នា​ជាមួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា យ៉ាង​តឹង​សរសៃ​ក ចំពោះ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ សាលាឧទ្ធរណ៍​​ព្រមព្រៀង​បំបែក​សំណុំ​រឿង​នោះ​ជា​បី តាម​ការ​ស្នើ​សុំ​របស់​មេធាវី សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ដើម្បី​ព្យាបាល​ជំងឺ ប្ដឹង​មោឃភាព​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​មេធាវី​ពេល​សវនាការ និង​ប្ដឹង​ទំនាស់​ការ​សម្រេច​ឲ្យ​ពួកគេ​ជាប់​ឃុំ​ពី​៧ឆ្នាំ ទៅ​២០​ឆ្នាំ។

នៅ​ក្រៅ​សវនាការ​ សាច់​​ញាតិ​របស់​អ្នក​ទោស​ទាំង១១​នាក់ ដែល​ជា​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ប្រមាណ​២០​នាក់ រង់​ចាំ​សវនាការ ដោយ​ពួកគេ​ចាត់​ទុក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​រឿង​អយុត្តិធម៌។

 

សកម្មជន និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ ២០១៦ ៨៥៥
សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Rann Samnang

សូម​រង់​ចាំ និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ....

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។