នារីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយពីត្រូវ កូនកម្លោះដែល នាងបោះបង់ចោល មកបាញ់ប្រហារ ដល់រោងការ

អាល្លឺម៉ង់៖ រូបថតមួយសន្លឹក ដ៏គួរឲ្យរំជួលចិត្ត ដែលឪពុកម្នាក់ បានយកមកបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលបង្ហាញ អំពីសាកសពកូនស្រីរបស់ខ្លួន ត្រូវបានដេកស្លាប់ ក្នុងថ្លុកឈាម ចំថ្ងៃមង្គលការរបស់នាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ Ghazi H., អាយុ៥០ឆ្នាំ បានបង្ហោះនូវរូបភាពមួយសន្លឹក បង្ហាញពីសាកសព របស់កូនស្រីខ្លួនដែល មានឈ្មោះថា Shilan អាយុ២១ ដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង ដែលអាចជាបងប្អូនជីដូនមួយ បាញ់ប្រហារនៅចំ ថ្ងៃមង្គលការរបស់នាង នាឯទីក្រុង Hanover ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៣ ខែមីនា ថ្មីៗនេះ។

នារីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយពីត្រូវ កូនកម្លោះដែល នាងបោះបង់ចោល មកបាញ់ប្រហារ ដល់រោងការ
សាកសពនាង Shilan ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងថ្ងៃមង្គលការ

បើតាមការរៀបរាប់ ដែលភ្ជាប់មកជាមួយ នឹងរូបថតបានឲ្យដឹងថា Ghazi និងគ្រួសារ គឺជាជនជាតិឃឺត បានភៀសខ្លួនពីប្រទេសអ៊ីរ៉ាក់ មកកាន់ប្រទេស អាល្លឺម៉ង់ តាំងពីកូនស្រីគាត់ មានអាយុ៣ឆ្នាំ មកម្ល៉េះ ហើយក្រោយមក គាត់ក៏មានគម្រោង ត្រូវបកទៅធ្វើការនៅ ប្រទេសអ៊ីរ៉ាក់វិញ ដោយទុកឲ្យបងប្អូនប្រុស របស់គាត់ពីរនាក់ មានឈ្មោះថា Numan H. និង Hassan H. ជាអ្នកមើលថែគ្រួសារ របស់គាត់និង ចិញ្ចឹម Shilan រហូតដល់ធំដឹងក្តី ជំនួស។

ក្រោយមកនៅពេលដែល Shilan ធំពេញវ័យ នាងក៏ត្រូវបាន Numan និង Hassan ចាត់ចែង និងបង្ខំឲ្យរៀបការជាមួយ នឹងបងជីដូនមួយ របស់នាងដែលមានឈ្មោះថា Sefin អាយុ២២ឆ្នាំ ដោយមិនបានទទួលការដឹងឮ ពីសំណាក់លោក Ghazi ម្យ៉ាងរឿងមួយនេះ ក៏ត្រូវបានជំទាស់យ៉ាង ដាច់អហង្ការ ពី Shilan ផងដែរ។

ក្រោយពីដឹងរឿងរ៉ាវអស់ហើយ លោក Ghazi ក៏សម្រេចចិត្តលុបចោល គម្រោងនោះ និងអនុញ្ញាតឲ្យ កូនស្រីរបស់គាត់ រៀបការជាមួយបុរស ដែលនាងស្រលាញ់ ជំនួសវិញ ទើបនាំឲ្យជនសង្ស័យ ដែលត្រូវជាបងជីដូនមួយ យកកាំភ្លើងមកបាញ់សម្លាប់ Shilan ដល់ក្នុងរោងការ តែម្តង។

នារីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយពីត្រូវ កូនកម្លោះដែល នាងបោះបង់ចោល មកបាញ់ប្រហារ ដល់រោងការ
Sefin ដែលជាជនសង្ស័យ បាញ់សម្លាប់នាង Shilan

គូសបញ្ជាក់ផងដែរថា នេះគឺជាការរៀបរាប់ ប្រកបដោយក្តីទុក្ខសោក យ៉ាងធំធេងរបស់ ឪពុកម្នាក់ដែល បានបាត់បង់កូនស្រី ជាទីស្រលាញ់របស់ខ្លួន។ យ៉ាងណាមិញ ពេលនេះ ប៉ូលីសទទួលបានដីកា រួចជាស្រេចហើយ ដើម្បីធ្វើការចាប់ខ្លួន Sefin ដែលជាជនសង្ស័យ ពាក់ព័ន្ធនឹង ករណីមួយនេះ៕

នារីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយពីត្រូវ កូនកម្លោះដែល នាងបោះបង់ចោល មកបាញ់ប្រហារ ដល់រោងការនារីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយពីត្រូវ កូនកម្លោះដែល នាងបោះបង់ចោល មកបាញ់ប្រហារ ដល់រោងការ
ភាពចលាចល ក្នុងអំឡុងពេលកើតហេតុ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត