អ្នកស្រុកផ្អើលសត្វគោចម្លែកចេះនិយាយ

6 Videos


មានការភ្ញាក់ផ្អើលមួយ បានកើតទ្បើង នៅខេត្តស្វាយរៀង បន្ទាប់ពីមានកូនគោមួយក្បាលកើតមកចំទ្បែកខុសពីសត្វគោដទៃទៀត ហើយប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាផ្អើលថា កូនគោនោះ កើតមកចេះហៅ ម៉ែៗ និង មានមុខដូចមនុស្សទៀត ។ ភាពភ្ញាក់ផ្អើលនេះ បានកើតទ្បើង តាំងពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

មីង ឃួន សាផាត អាយុ ៤៩ ឆ្មាំ ដែលជាម្ចាស់គោ​ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា មេគោរបស់គាត់ពរពោះ ៣ ដង រួចមកហើយ តែមិនដឹងជាយ៉ាងម៉េច បានជាកូនលើកនេះ កើតមកមានមុខចំទ្បែក ស្រដៀងនិងមនុស្ស ហើយគ្រាន់តែកើតមកភ្លាមចេះហៅថា «ម៉ែៗ»​ យ៉ាងច្បាស់ ធ្វើឲ្យផ្អើលដល់អ្នកភូមិមកមើលគ្រប់ៗគ្នា និងទិញទឹកដោះគោឲ្យផឹកថែមទៀត ។

M88


​មីង ឃួន សា ផាន បានបន្តទៀតថា រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ  កូនគោរបស់គាត់មិនទាន់ងាប់ទេ ហើយក៏មានប្រជាពលរដ្នមកពីជិតឆ្ងាយ មកចោមរោមមើលកាន់តែច្រើន និង អ្នកខ្លះបានបន់ស្រន់សុំសេចក្តីសុខសប្បាយតាមជំនឿរបស់ពួកគាត់រៀងៗខ្ឡួន៕សុថាត់

អ្នកស្រុកផ្អើលសត្វគោចម្លែកចេះនិយាយ