មាន​ចំណុច​សំខាន់ៗ​បី ដែល​ត្រូវ​យកចិត្តទុកដាក់ ជៀសវាង​និង​ប្រុងប្រយ័ត្ន លើ​ផលិតផល​ចំណីអាហារ​

កោះកុង:
ក្នុងឱកាស​ចុះ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​សុខភាព​លើ​ផលិតផល​ចំណីអាហារ​នៅ​សាលាបឋមសិក្សា ទី​រួម​ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​១៧​មីនាឆ្នាំ​២០១៦ លោក​ឡាយ សុក្រ​សៅ​គ​ន្ធា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​លើកឡើងថា មាន​ចំណុច​សំខាន់ៗ​ចំនួន​បី ដែល​ត្រូវ​ពិចារណា​មុននឹង​ជ្រើសរើស​ផលិតផល​ម្អូ​ប​អាហារ​ណាមួយ​យកមក​បរិភោគ​។​

​លោក​ប្រធាន​សាខា​បាន​ឲ្យ​ដឹងថា ចំណុច​ទាំងបី​រួមមាន​ទី​១-​ផលិតផល​ដែលមាន ការ​វេច​ខ្ចប់​ស្លាក​សញ្ញា​និង​ការ​បរិ​ឆ្ឆេ​ត រយៈពេល​នៃ​ការប្រើប្រាស់ ត្រឹមត្រូវ​។ ទី​២-​ត្រូវ​ជៀសវាង​ការជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណា ដែល​ពុំមាន​ការ​វេច​ខ្ខប់ ស្លាក​សញ្ញា​និង​ការ​បរិ​ឆ្ឆេ​ត​ជាពិសេស​ត្រូវ​សង្កេត​
​មើល​ដូចជា សំបក​កំប៉ុង​ឬ​ដប​ពុំមាន​គុណភាព​និង​ភាពប្រក្រតី និង ទី​៣-​ត្រូវ​ប្រុង​ប្រ​យ័​ត្និ​ចំពោះ​ការដាក់​តាំង​លក់​នៅ​ទីកន្លែង មិន​ស្អាត ដូចជា នៅ​ផ្ទាល់​ដី នៅក្បែរ​លូ​ទឹ​ស្អុយ​បណ្តាល​ឲ្យ​រុយ​រោម​ហុយធូលី និង​កាកសំណល់​ផ្សេង​ព្រមទាំង​អ្នកលក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ចំណីអាហារ ដែលមាន​សត្វ​ស្អិត​ងាយ​ចម្លង​មេរោគ​ជាដើម​។​

​ក្រៅពីនេះ​ម​ន្រី្ត​សាខា​កាំកុងត្រូល​ខេត្ត​ក៏បាន​ពន្យល់​ក្មួយៗ​សិស្ស​នុ​សិស្ស​យើង​ឲ្យ​បាន​យល់ដឹង​ផងដែរ​ចំពោះ​ផលិតផល​ប្រើប្រាស់​សារធាតុ​គីមី ដែល​ច្បាប់​ហាមឃាត់ សម្រាប់ធ្វើ​ឲ្យ​មាន​ពណ៌​ស ស្រស់ ទុក​បានយូរ​និង​ទាក់ទាញ​ភ្នែក​ចង់​ឲ្យ​បរិភោគ​៕