ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខ​ណះ​ទៅ​ងូតទឹក​លេង ជាមួយ​មិត្តភក្តិ

កណ្តាល:
ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ បាន​ទៅ​ងូតទឹក​លេង​ជាមួយ​មិត្តភក្តិ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ហេតុការណ៍​ដ៍​សោកសៅ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​១២ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​បឹង​រមាស​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។​

ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខ​ណះ​ទៅ​ងូតទឹក​លេង ជាមួយ​មិត្តភក្តិ

​រងគ្រោះ​រងគ្រោះ ឈ្មោះ ឆន សុភា ភេទ ស្រី អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ មាន​ឪពុក​ឈ្មោះ ស្តើង ឆន​និង​ម្តាយ​ឈ្មោះសោម សំអាត  មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខា​លើ ។​

ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខ​ណះ​ទៅ​ងូតទឹក​លេង ជាមួយ​មិត្តភក្តិ

​មុនពេល​កើតហេតុ​ការណ៍​នេះ​ឡើង  ជនរងគ្រោះ​បាន​ទៅ​ងូតទឹក​លេង នៅចំណុចកើតហេតុ​ជាមួយ​មិត្តភក្តិ​បណ្តាល​ឲ្យ​លង់ទឹក ។ ពេលនោះ​មាន​ក្មេងបានមក​ប្រាប់​ជីតា​ជនរងគ្រោះ ឲ្យ​ទៅ​មើល​ចៅ លុះ​ពេលទៅដល់​ឃើញ​ចៅលង់ទឹក​ស្លាប់​បាត់ទៅហើយ រួច​ក៏​បី​ចៅ​​យកមក​ផ្ទះ ។​

ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខ​ណះ​ទៅ​ងូតទឹក​លេង ជាមួយ​មិត្តភក្តិ

​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​នគ​បាល​ប៉ុស្តិ៍ សហការ​ជាមួយ កម្លាំង ផ្នែក​ជំនាញនិង​ក្រុមគ្រួសារ ចុះ​ពិនិត្យ​សព និង​បាន​បញ្ជាក់ថា ៖ នៅលើ​សាកសព​មិនមានស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ ។​

ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខ​ណះ​ទៅ​ងូតទឹក​លេង ជាមួយ​មិត្តភក្តិ

​ការសន្និដ្ឋាន​៖ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ហើយ​កម្លាំងបានប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី ៕​