យុវជន​២​ក្រុម​ផឹកស៊ី​ស្រវឹង បង្ក​អហឹ​ង្សា ត្រូវ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​

បន្ទាយមានជ័យ:
​ចៅក្រម​ស៊ើបសួរ​តុលាការ​សម្រេច​ឃុំខ្លួន ក្រុមយុវជន​ស្ទាវ​ផឹកស៊ី​ស្រវឹង​បង្ក​អហឹ​ង្សា​វាយតប​គ្នា បណ្តាលឱ្យ​របួសស្នាម​សងខាង ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចាប់​ឃាត់ខ្លួន​កាល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ភូមិ​រោង​ម៉ា​ស៊ី សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​អំបិល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​ក្រុម​បាន​ផឹកស៊ី​ជាមួយគ្នា​នៅក្នុង​ផ្ទះ ពេល​ស្រវឹង​បង្ក​អហឹ​ង្សា វាយតប​គ្នា​របួសស្នាម​សងខាង ដោយ​ជន​ម្ខាង​ទៀត បាន​ប្តឹង​ដល់​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនបង្ក រឿង​បាន​២​នាក់ ឈ្មោះ​ផាវ ដាវ អាយុ​២១​ឆ្នាំ និង ឈ្មោះ​កង ចាន់​នូ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​។​
           
មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ស្រាល​ខេត្ត​ម្នាក់​និយាយថា ​ជនសង្ស័យ​២​នាក់​បង្ក​ហឹ​ង្សា​នៅពេល​ពួកគេ​ផឹក​សី​ុ​ចាប់​ព្រលប់​រហូត​យប់​ជ្រៅ​ហើយ​បង្ករឿង​វាយតប់​គ្នា​ផ្អើល​ជិតខាង​ប្តឹង​ដល់​សមត្ថកិច្ច​ទៅ​ចាប់​ឃាត់ខ្លួន​ជនបង្ក​ហេតុ និង​រងគ្រោះ​បញ្ជូន​ត​លា​ការ​។​

​ជនសង្ស័យ​ទាំង​២​នាក់ គេ​បាន​សារភាព​ចម្លើយ​ជំនាញ​មុន​កើតរឿង​រ៉ា​ផឹកស៊ី​ជាមួយ​ប៉ះ​សម្តី​ឌឺដង ដាក់​ផឹកស្រា តិច ច្រើន​បណ្តាល​ឲ្យ​ប្រកាន់ ពាក្យសម្តី ជាមួយ ឈ្មោះ ផាន ដាវ បាន​ស្ទុះ​ទៅ​វាយ​ចំ​មុខ​ឈ្មោះ គា អាយុ​២៥​ឆ្នាំ កើតរឿង​រ៉ា​រហូត​ធំ​ដោយសារ​ការ​ស្រវឹងស្រា​។ ជនសង្ស័យ​២​នាក់ ត្រូវបាន​សម្ថ​កិ​ច​ជំនាញ​ក្រោយ​ការសួរនាំ​កសាង​សំណុំរឿង​ប​ញ្ជូនទៅកាន់​តុលាការខេត្ត​ដើម្បី​ផ្តន្ទាទោស​ផ្លូវច្បាប់​៕​

យុវជន​២​ក្រុម​ផឹកស៊ី​ស្រវឹង បង្ក​អហឹ​ង្សា ត្រូវ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​