នៅព្រឹកស្អែក ​គណៈរដ្ឋមន្រ្តីនឹងពិភាក្សា​សេចក្តីព្រាងអនុក្រឹត្យស្តីពី​ការគ្រប់គ្រង​វត្តមានមន្រ្តីរាជការ

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលទេ ​នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ​មីនា ​គណៈរដ្ឋមន្រ្តីនឹងបើកសម័យប្រជុំពេញ​អង្គរបស់ខ្លួន ​ក្រោមអធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ នៅវិមានសន្តិភាព​ ទីស្តីការនាយករដ្ឋមន្រ្តី ។

បើតាម Facebook លោក ផៃ ស៊ីផាន​ អ្នកនំាពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា​ ​របៀបវារៈសំខាន់ៗដែល​គណៈរដ្ឋមន្រ្តីនឹងត្រូវពិភាក្សា​និងអនុម័តរួមមាននៅព្រឹកស្អែក៖

០១-សេចក្តីព្រាងព្រះរាជកិច្ច ​ស្តីពីលក្ខន្តិកៈ​ដោយឡែកសម្រាប់​បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។

០២-សេចក្តីព្រាងអនុក្រឹត្យ​ ស្តីពីការគ្រប់គ្រងវត្តមាន​មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ៕