ម៉ោងជាង៣រសៀលនេះ​ អគ្គិភ័យបំផ្លាញផ្ទះនៅ​ក្រុងព្រះសីហនុមិនទាន់រលត់​នៅឡើយទេ

ខេត្តព្រះសីហនុ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ អគ្គិភ័យដែលបានបំផ្លាញផ្ទះនៅ​ខាងក្រោយផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់លេខ២ ​ក្រុងព្រះសីហនុ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៧ ​មីនា ២០១៦នោះ​ មកដល់វេលាម៉ោង៣និង១៥នាទីរសៀលនេះ ​មិនទាន់រលត់នៅឡើយទេ ​ហើយបានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ប្រមាណ៤ខ្នង ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ ។​ សេចក្តីរាយការណ៍បានបន្តថា ​នៅពេលនេះ​សមត្ថកិច្ចជំនាញពាក់ព័ន្ឋកំពុង​អន្តរាគមន៍បាញ់ពន្លត់ ៕