​​ស្ត្រី​​ស្លាប់​ក្នុង​​​អណ្តាត​ភ្លើង កំពុង​ស៊ើបអង្កេត​​បន្ត ​

ខេត្តក្រចេះ​ ៖ ស្ត្រី​​ជា​ម្ចាស់ផ្ទះ​​ត្រូវភ្លើង​ឆេះ​ស្លាប់​​យ៉ាងអាណោចអាធ័ម​​​ ដោយត្រូវគេអះអាងថា រត់ចេញ​មិនទាន់ ដែល​ហេតុ​ការណ៍​រន្ធត់នេះ​ កើត​ឡើង​​​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​១៧ មីនា ​ស្ថិត​នៅ​​តំបន់​​ជនបទ​​ដាច់​ស្រ​យាល​ខាងក្រោយ​ភូមិ​បឹង​កៀប ឃុំ​ដំរី​ផុង ស្រុក​
ឆ្លូង​ ​តែទោះបីជាយ៉ាងណា ​ករណី​​អគ្គិ​​ភ័យនេះ ​ត្រូវ​កម្លាំង​នគរបាល​​​​​បន្ត​ការ​ស៊ើបអង្កេត​ឱ្យ​​បាន​ជាក់លាក់​ ។

ប្រភពឱ្យ​ដឹងថា ​ស្ត្រី​​រង​គ្រោះដែលឆេះស្លាប់ក្នុងភ្នក់ភ្លើង​​​ឈ្មោះ អ៊ុ​ន ចន្ធី​ណា អាយុ​៤២​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាង​លើ។ ​​សព​​​ស្ត្រី​រង​គ្រោះ​មានសភាព​​ឆេះ​រោល​​ដូច​ដុំ​ធ្យូង ​ដោយ​ត្រូវ​រក​ឃើញ​នៅ​ក្រោម​គំនរ​​ភ្លើងក្នុង​លំនៅ​ឋាន​​​នេះ​ ។ 

ក្រៅពី​បង្ក​ឱ្យឆេះ​​ផ្ទះ​ និង​ស្ត្រី​ជា​ម្ចាស់​​​ស្លាប់នោះ ​ក៏​​មាន​​​សម្ភារ​ប្រើប្រាស់​ រួម​មាន​ម៉ូតូ​២​គ្រឿង​ ​ស្រូវ អង្ករ ​ជា​ច្រើន​បាវ​​ ​រងការ​​ឆេះ​ហ្មត់​គ្មាន​សល់ផងដែរ តែក្នុង​រយៈ​ពេល​​ជាង​១​ម៉ោង​​​ប៉ុណ្ណោះ ។

​ករណី​អគ្គិ​​ភ័យនេះ​ត្រូវគេអះអាងថា ​គឺ​​ផ្តើម​​ចេញពី​ភ្លើង​ចង្ក្រាន តែ​យ៉ាងណាក៏ដោយ កម្លាំង​នគរបាល​នៅ​​តែ​បន្ត​ការ​ស៊ើប​អង្កេត​​ឱ្យ​​បាន​ល្អិតល្អន់ ដើម្បី​រក​មូលហេតុ​​ឱ្យ​​បាន​ពិត​ប្រាកដ ​។