ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ មីនា ​សីតុណ្ហភាពនឹង​ឡើងកម្តៅក្នុងរង្វង់៣៧-៤០អង្សាសេ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​របស់​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៥ មីនា ២០១៦ កម្រិត​សីតុណ្ហភាព​អតិបរមា​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ក្នុង​នោះ​នៅ​តំបន់​វាលទំនាប​និង​តំបន់​ខ្ពង់រាប ៣៨-៤០​អង្សា​សេ តំបន់​មាត់សមុទ្រ ៣៥-៣៧​អង្សា​សេ និង​អាច​មាន​ភ្លៀង​កក់ខែ​តិចតួច ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ជំនាញ​មួយ​នេះ ក៍បាន​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ នៅ​ពេល​មេឃ​រកកលភ្លៀង​ផង​ដែរ ៕