រសៀល​ស្អែក លោក ស្រី ចំរើន ដាក់​ពាក្យ​ប្តឹង​លោក កឹ​ម សុខា ទៅ ACU

រាជធានី​ភ្នំពេញ ៖ យោង​តាម Facebook លោកស្រី ចំរើន ដែល​អះអាង​ថា​ជា​តំណាង​យុវជន​និង​និស្សិត​មួយ​ចំនួន​បាន​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៦  វេលា​ម៉ោង​៣​រសៀល យើងខ្ញុំ យុវជន និស្សិត​៥០​នាក់ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដាក់​ពាក្យ​ប្តឹង​លោក កឹ​ម សុខា ដែល​ជា​តំណាងរាស្ត្រ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ការ​ពិត​នៃ​ខ្សែអាត់​សំឡេង ដែល​សង្ស័យ​ថា លោក កឹ​ម សុខា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទិញ​ផ្ទះ ទិញ​ដី ជា​ច្រើន​កន្លែង​ឲ្យ​ស្រី​ស្នេហ៍ ។

មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក កឹ​ម សុខា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មីនា​នេះ ៕