ថ្ងៃស៊យ​ ! កាច់សោ.កម៉ូតូ​​ប៉ះ​ចំ​ម៉ូតូ​បែក​កង់​​​​

រាជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​​​ធ្វើ​សកម្មភាព​​លួច​កាច់​សោ​.ក​ម៉ូតូ​​មួយ​​គ្រឿង​​បាន​សម្រេច​​ប៉ុន្តែ​​ប៉ះ​ចំម៉ូតូ​បែក​កង់​​​ក្រោយជិះ​​រត់​មិន​រួច​ត្រូវ​ម្ចាស់​​​​​ក្រឡេក​​ឃើញ​ទាន់​ស្រែក​ថា «ចោរ​ៗ» បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឆោ​​ឡោ​នាំ​គ្នា​ដេញ​តាម​ចាប់​បានទប់​កំហឹង​មិន​បាន​​​ព្រួត​គ្នា​​វាយ​​មួយ​ដៃ​​មួយជើង​ម្នាក់​​ស្ទើរ​​ក្ស័យជីវិត​​ ​ទើប​ប្រគល់​​ឲ្យ​ប៉ូលិស​​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទីថ្ងៃត្រង់​ទី​១៧ ​មីនា ​នេះ​ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​ឈ្មោះ កូយ វុ​ធ ហៅម៉ា​ប់ អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​បារាយ​ណ៏ ឃុំ​បារាយ​ណ៏ ស្រុក​បារាយ​ណ៏ ខេត្ត​កំពង់ធំ​ ។​ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.ក​ម៉ូតូ​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៌ស​ ១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ ឈ្មោះ កែវ ម៉ៅ អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត នៅ​ក្នុង​ខេត្តព្រៃវែង ៕