​គន្លឹះ​​៧​យ៉ាង​​ ​ដើម្បី​បង្កើត​​​​អាជីវកម្ម​មួយ​ ខណៈ​​កំពុង​ធ្វើ​​ការ​ឲ្យ​គេ

​មនុស្ស​ជាច្រើន​​​​​​ ​ឬ​ស្ទើរ​​គ្រប់​គ្នា​​​តែង​តែ​​​មាន​សុបិន​​​ចង់​ចាកចេញ​​​ពី​​ការងារ​ប្រចាំ​ថ្ងៃ​​ ដែល​ធ្វើ​ ៨ឬ៩​ម៉ោង​​របស់​​ខ្លួន​​ ​ដើម្បី​​ឈោង​ចាប់​យក​​ជំនួញ​ផ្ទាល់​ខ្លួន​វិញ​​​​នៅ​ថ្ងៃ​ណា​មួយ។ ​​ប៉ុន្តែ សហគ្រិន​​ជោគជ័យ​​​ជាច្រើន​​​​​រូប ​​បាន​រក្សា​​ទុក​​​ការ​ងារ​​ប្រចាំ​ថ្ងៃ ​រហូត​​​​ពួកគេ​​​​​មាន​​អាជីវកម្ម​​មួយ​ផ្ទាល់​ខ្លួន​ដើរ​ទៅ​មុខ​រួច ទើប​គេ​បោះ​បង់​​​ការ​ងារ​នោះ​ចោល។ ពេល​វេលា​ផ្លាស់​ប្ដូរ​​​នេះ​ អាច​​​​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ ​និង​មាន​ភាព​​ពិបាក​​​​ពេល​ដំបូង ព្រោះ​​វា​រឿង​ថ្មី​ ដែល​​លោក​អ្នក​​ត្រូវ​រ៉ាប់រង​ទទួល​ខុស​ត្រូវ​ម្នាក់​ឯង។

ដើម្បី​​ចៀសវាង​​​​ការ​ធ្វើ​​ឲ្យ​​អាជីវកម្ម​ទើប​​ដំណើរ​ការ​ដំបូង​​ដួល​​ អ្នក​​​ត្រូវ​​សាក​ល្បង​វិធី​​ខាង​ក្រោម​​ ​ដែល​សហគ្រិន​​​​លើ​ពិភព​លោក​​​​​ធ្លាប់​ជួប​ប្រទះ​ និង​កំពុង​អនុវត្ត។

​​១. ​ត្រូវ​មាន​មូល​ហេតុ​ច្បាស់​លាស់​​ ​ក្នុង​ការ​​ចាប់ផ្ដើម​​ជំនួញ​ផ្ទាល់​​ខ្លួន​

​ពាក្យ​ដែល​ត្រូវ​សួរ​​ខ្លួន​ឯង​​ដំបូង​គេ និង​សំខាន់​ជាងគេ​​គឺ «ហេតុអ្វី?» ។ ​​មូល​ហេតុ​ខ្លះ​ៗ​​ដែល​គេ​ធ្លាប់​ដឹង អ្នក​​ប្រហែល​​ជា​​ត្រូវ​បាន​ជំរុញ​​លើក​ទឹក​ចិត្ត​ពី​ចៅហ្វាយ​​ខ្លួន ​​ចង់​​​មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ ​​សេរីភាព​ ​គំនិត​ច្នៃ​ប្រឌិត​ ​នៅ​ផ្ទះ​​ជួប​ជុំ​គ្រួសារ ឬ​ដើម្បី​ជួយ​អ្នក​ផ្សេង​ទៀត។ ​មិន​ថា​ហេតុផល​អ្វី​ក៏​ដោយ​ ​​ត្រូវ​ដឹង​ថា​​ វា​នឹង​ជួយ​​​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ និង​ការ​ខំ​ប្រឹង​ប្រែង​ជា​និច្ច។​​​​​​

២. ​ប្ដេជ្ញា​​​​ខ្លួន​ឯង​ត្រូវ​ដើរ​តាម​សុបិន

​ការ​មាន​មហិច្ឆតា​ ឬ​​សុបិន​ធ្វើ​អ្វី​មួយ ​​មាន​ន័យ​ថា​ អ្នក​​​​​ត្រូវ​តែ​ធ្វើ​វា​​ និង​រង់​ចាំ​មើល​​រហូត​​បាន​ជោគ​ជ័យ ទោះ​ជា​ត្រូវ​ជួប​​ឧបសគ្គ​បរាជ័យ​ ​ក៏​អ្នក​មិន​បោះ​បង់​ដែរ។​ ​​ឃ្លា​មួយ​​ដែល​បុគ្គល​ជោគជ័យ​តែង​តែ​​ប្រើ​គឺ​”​អ្នក​ត្រូវ​ហ៊ាន​សុបិន សុបិន​នឹង​ក្លាយ​ជា​ការ​ពិត”។​​​

៣. បង្កើត​​ចក្ខុវិស័យ​ផ្ទាល់​ខ្លួន​សម្រាប់​អាជីវកម្ម

​​ត្រូវ​គិត​​អ្វី​​ដែល​អ្នក​ចង់​បាន​​ពី​អាជីវកម្ម​​​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ​ហើយ​កត់​ត្រា​​ទុក ​ឲ្យ​​ច្បាស់​លាស់​ និង​ឲ្យ​លម្អិត​​ ​ថា​មួយ​ខែ​​​ មួយ​ឆ្នាំ​អ្នក​សម្រេច​បាន​អ្វី​ខ្លះ។ ​​អ្នក​​អាច​​​​ធ្វើ​របាយ​ការណ៍​ប្រចាំ​ថ្ងៃ​ ​​​សកម្មភាព​​​ចូល​រួម​ ​និង​សួរ​ថា​​​មនុស្ស​ប្រភេទ​ណា​​ជា​អតិថិជន​​ ​​មាន​អតិថិជន​ប៉ុន្មាន​​នាក់ និង​ចំណូល​ប្រចាំ​ខែ​បាន​ប៉ុន្មាន។ប្រភព​​អ្នក​ជំនាញ​​​ខាង​ជំនួញ​ខាង​លើ ​បាន​​ឲ្យ​អ្នក​អាន​​ និង​សួរ​ខ្លួនឯង​​ចំពោះ​ ចក្ខុវិស័យ​​ខាងលើ​​រៀង​រាល់​​ព្រឹក​ ​និង​រាល់​ល្ងាច ដោយ​មិន​គិត​​ពី​លទ្ធផល​អវិជ្ជមាន។​​​

៤. ចូល​រួម​ពិភាក្សា​ក្រុម

​ក្រុម​ពិភាក្សា ​គឺ​ជា​ក្រុម​​ផ្ដល់​យោបល់​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​​ ​ដែល​​​ត្រូវ​​ចេះ​ជួយ​គ្នា​​ធ្វើ​​​គន្លឹះ​សំខាន់​ៗ ​​​ចែក​​រំលែក​​​​​​ដំបូន្មាន​​​ ​​​លើក​ទឹក​ចិត្ត​ ​និង​ចេះ​​ទទួល​ខុសត្រូវ។ការ​ប្រាស្រ័យ​ទាក់​ទង​​ក្រុម​នេះ​ អាច​​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​ អនឡាញ​ ឬ​តាម​ទូរសព្ទ​​ ​ក្នុង​ការ​ពិភាក្សា​ដោះ​ដូរ​​យោបល់ រក​​អ្វី​ដែល​ថ្មី។​​​​​​​​​​​​​​​​​​​

៥. បន្សាំ​ខ្លួន​រៀន​សូត្រ​​ និង​ស្រាវជ្រាវ​ពី​មុខ​ជំនួញ​ដែល​ចង់​ធ្វើ

​ការ​សិក្សា​​ស្រាវជ្រាវ​​អ្វីៗ​​ក៏​ដោយ​ ​​ដែល​អ្នក​​អាច​រក​បាន​​ទាក់​ទង​​នឹង​​អាជីវកម្ម​​ខ្លួន។​​ ​អ៊ីនធឺណិត ​​ផ្ដល់​​ព័ត៌មាន​​ដ៏​មាន​តម្លៃ​​​​​យ៉ាង​ច្រើន​​ក្នុង​ការ​ចាប់ផ្ដើម​ និង​​​កំពុង​ធ្វើ​​ជំនួញ។ ​អ្នក​អាច​​ចូល​រួម​​​​វគ្គ​ខ្លីៗ ​ជួល​​គ្រូ​ណែនាំ ​រក​ប្រឹក្សា​​ម្នាក់ ឬ​ស្ដាប់​ព័ត៌មាន​ពេល​ព្រឹក។​​​​​​

៦. ​រក្សា​គំនិត​​​វិជ្ជមាន ពី​​ការ​ងារ​ដែល​កំពុង​ធ្វើ

រៀង​​រាល់​ថ្ងៃ​ ​​​​​អ្នក​ត្រូវ​​លើក​ទឹក​ចិត្ត ចេះ​សរសើរ​​​ចំពោះ​ការងារ​ខ្លួនឯង​​ជានិច្ច។ ​អ្នក​​​ត្រូវ​​រីករាយ​​ ជាមួយ​មិត្ត​រួម​ការងារ​ ឬ​តែង​តែ​​​ទៅ​ដើរ​កម្សាន្ត​​​ជាមួយ​គ្នា​​ជា​ធម្មតា។ ​​​​​​​​​​ប្រសិន​​បើ​​​អ្នក​​​គិត​​តែ​រឿង​​​វិជ្ជមាន​​​​អំពី​ស្ថានភាព​​ការ​ងារ​បច្ចុប្បន្ន ​ ភាព​​ជោគ​ជ័យ​​​ក៏​កាន់​តែ​​នាំ​អ្នក​ឆ្លង​​កាត់​ ឬ​ដឹង​ គ្រប់​​កាលៈទេសៈ​ដែរ​ ជា​ពិសេស​​ជំនួញ​​ពេល​អនាគត​ ក្រោយ​បោះ​បង់​ការងារ​។​​​​​​​​​​​

​​៧. ​កំណត់​​គោល​ដៅ​​រៀង​រាល់​ថ្ងៃ

​​​ត្រូវ​​មាន​វិធាន​ការ​​សកម្ម​ភាព​​​​​មួយ​ថ្ងៃ​ៗ ​ចំពោះ​ជំនួញ​ ហើយ​ត្រូវ​​ស្វែង​យល់​ថា​​​នឹង​មាន​​ពេល​វេលា​ច្រើន​​ទៀត​​ដើម្បី​សាកល្បង​ ពេល​​​ជំនួញ​​​មិន​ដើរ​ទៅមុខ។ ​ការ​ធ្វើ​របាយការណ៍​​រៀង​រាល់​​ថ្ងៃ ​​​​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​ឃើញ​លទ្ធផល​​​​ភ្លាមៗ។ ​ដំណើរ​ការ​​​ទៅ​មុខ​កាន់​តែ​មាន ភាព​​ជឿ​ជាក់ និង​​ការ​​ប្ដេជ្ញា​ចិត្ត​​​ក៏​កាន់​តែ​​​​ឆ្ពោះ​ទៅ​មុខ​ដែរ។

ការ​មាន​វិធាន​ការ​ទាំង​នេះ​ ​ខណៈ​កំពុង​​​ធ្វើ​ការ​ឲ្យ​គេ​នៅ​ឡើយ ​​អ្នក​​នឹង​​កាន់​តែ​ផ្ដោត ​ជំរុញ​ខ្លួន​ឯង​ និង​​​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​៕​​​​​​​​​​​​​​​​​​

ប្រភព៖ news.sabay

  • ​គន្លឹះ​​៧​យ៉ាង​​ ​ដើម្បី​បង្កើត​​​​អាជីវកម្ម​មួយ​ ខណៈ​​កំពុង​ធ្វើ​​ការ​ឲ្យ​គេ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: