ខ្សែបន្ទាត់បេះដូងលើបាតដៃ ដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នក

ដើម្បីមើលឲ្យដឹងនូវ អ្វីដែលបាននិយាយអំពីប្រភេទនៃខ្សែបន្ទាត់បេះដូងដែលអ្នកមាន ហើយវាស្ថិតនៅលើបាតដៃរបស់អ្នកនោះគឺ យើងត្រូវប្រៀបធៀបខ្សែបន្ទាត់បេះដូងរបស់អ្នក (បានគូសបញ្ជាក់ខ្សែពណ៌ក្រហម) នៅលើបាតដៃខាងស្ដាំរបស់អ្នក។ អត្ថន័យនៃខ្សែបន្ទាត់បេះដូងរបស់អ្នក បានឆ្លុះបញ្ជាំងអំពីទំនាក់ទំនងដែលអ្នកជួបប្រទះនៅក្នុងជីវិតនិង ជីវិតក្ដីស្រឡាញ់ដែលអ្នកធ្លាប់មាននិងនិយាយពីឆាកជីវិតរបស់អ្នក ។

ដូច្នេះខ្សែបន្ទាត់បេះដូងនេះគឺជា ខ្សែបន្ទាត់លើបាតដៃ នៅពីខាងក្រោមម្រាមដៃកណ្តាលរបស់អ្នក ដែលខ្សែបន្ទាត់នេះគូសចេញពីខាងក្រោមម្រាមកូនដៃរបស់អ្នកវែងរហូតដល់ម្រាមដៃកណ្ដាល ។ មនុស្សគ្រប់គ្នាសុទ្ធតែមានប្រភេទនៃខ្សែបន្ទាត់នោះ ផ្សេងៗពីគ្នាដែលគេបានចែកជា ៤ប្រភេទហើយវាក៏មានអត្ថន័យខុសគ្នាដែរ ។ ដូច្នេះសូមអានពីអត្ថន័យនៃប្រភេទខ្សែទាំងនោះខាងក្រោម៖

1.  ប្រភេទ A

បើខ្សែបន្ទាត់បេះដូងនៅលើបាតដៃអ្នករត់ទៅចំខាងក្រោមកណ្តាលរបស់ម្រាមដៃកណ្ដាលអ្នកនោះមានន័យថា អ្នកមានភាពជាអ្នកដឹកនាំខ្ពស់, អ្នកមានមហិច្ឆិតានិងឯករាជ្យ, មានភាពឆ្លាតវៃនិង មានជំនាញក្នុងការធ្វើការសម្រេចចិត្តអ្វីមួយ ។ ក៏ប៉ុន្តែអ្នកគឺជាមនុស្សចិត្តដាច់បន្តិចនិង មិនសូវជាគិតរឿងមនោសញ្ចេតនាចំពោះអ្នកដទៃទេ (មនុស្សចិត្តត្រជាក់) ។

2.  ប្រភេទ B

បើខ្សែបន្ទាត់បេះដូងរបស់អ្នកជាប្រភេទខ្សែដែលចាប់ផ្តើមរត់ទៅខាងក្រោមចន្លោះរវាងម្រាមដៃកណ្តាលនិង ម្រាមដៃចង្អុលអ្នកនោះគឺ អ្នកជាប្រភេទមនុស្សចិត្តល្អនិងស្មោះត្រង់ ហើយអ្នកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សដែលមិនធ្លាប់ស្គាល់ ប៉ុន្តែមនុស្សទាំងនោះជឿទុកចិត្តអ្នក ។ អ្នកប្រើវិញ្ញាណធម្មតាឬ មិនសូវជាគិតដិតដល់ក្នុងការសម្រេចចិត្តនោះទេ ។

3.  ប្រភេទ C

ប្រភេទមនុស្សដែលមានខ្សែបន្ទាត់បេះដូងរត់ទៅ ខាងក្រោមម្រាមដៃចង្អុលគឺ អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈដូចទៅនឹងមនុស្សដែលមានខ្សែបន្ទាត់ប្រភេទ A ដែរ។

4.  ប្រភេទ D

ប្រសិនបើខ្សែបន្ទាត់បេះដូងអ្នករត់ទៅចន្លោះរវាងម្រាមដៃចង្អុលនិង មេដៃរបស់អ្នកនោះបានន័យថា អ្នកជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់, គិតនិង បារម្ភពីអ្នកនៅជំុវិញខ្លួនច្រើន ហើយជាមនុស្សដែលមានចេតនានិងបំណងល្អចំពោះអ្នកដ៏ទៃនិង មានជាចិត្តស្មោះត្រង់ ៕

ប្រភព៖ baykdang

  • ខ្សែបន្ទាត់បេះដូងលើបាតដៃ ដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នក已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ចំនេះដឹង
Tags: