ការ​រមួល​ពងស្វាស​ច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ក្រោម​២៥​ឆ្នាំ​

តើ​អ្វី​ទៅ​ដែល​ជា​ការ​រមួល​ពងស្វាស​?

ការ​រមួល​ពងស្វាស​ច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ក្រោម​២៥​ឆ្នាំ​

ការ​រមួល​ពងស្វាស់​កើតឡើង​នៅ​ពេល​ដែល​បំពង់​បញ្ចេញ​ទឹកកាម​នៅ​ក្នុង​ថង់​ពងស្វាស​រមួល​ចូល​គ្នា​ ។​ ការ​រមួល​បែប​នេះ​ធ្វើ​អោយ​កាត់​ផ្តាច់​នូវ​លំហូរ​ឈាម​ទៅ​កាន់​ពងស្វាស​ ។​

មូលហេតុ​នៃ​ការ​រមួល​ពងស្វាស់​ជា​ធម្មតា​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ តែ​វា​ច្រើន​តែ​កើត​ទៅ​លើ​ទារក​ទើបនឹង​កើត​ និង​ក្មេង​ប្រុស​ដែល​កំពុង​ពេញវ័យ​ ។​ ជា​រៀង​រាល់​ឆ្នាំ​ មាន​មនុស្ស​ប្រុស​អាយុ​តិច​ជាង​ ២៥​ឆ្នាំ​ មួយ​នាក់​ក្នុង​ចំនោម​ ៤០០០​នាក់​មានការ​រមួល​ពងស្វាស​នេះ​ ។​

តើ​រោគ​សញ្ញា​នៃ​ការ​រមួល​ពងស្វាស​មាន​អ្វីខ្លះ​?

ប្រសិនបើ​អ្នកមាន​បញ្ហា​រមួល​ពងស្វាស​ អ្នក​នឹង​មានការ​ឈឺចាប់​ខ្លាំង​មែនទែន​នៅ​ក្នុង​ថង់​ពងស្វាស​របស់​អ្នក​ ។​ ពងស្វាស​របស់​អ្នក​ប្រហែលជា​នឹង​ហើម​ ឬ​ឡើ​ខ្ពស់​ជាង​ម្ខាង​ដែល​ធម្មតា​ ។​ អ្នក​ក៏​ប្រហែលជា​មាន​បញ្ហា​ក្អួតចង្អោ​វិលមុខ​ ឬ​មាន​ឈាម​នៅ​ក្នុង​ទឹកកាម​ដែរ​ ។​

តើ​ការ​រមួល​ពងស្វាស​ព្យាបាល​ដោយ​វិធី​ណា​?

ការ​ព្យាបាល​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ការ​វះកាត់​ដើម្បី​ពន្លា​នូវ​ការ​រមួល​របស់​បំពង់​បញ្ចេញ​ទឹកកាម​នៅ​ក្នុង​ថង់​ពងស្វាស​អោយមក​នូវ​ធម្មតា​វិញ​ ។​ គ្រូពេទ្យ​ក៏​ប្រហែលជា​ធានា​អោយ​អ្នក​នូវ​ការ​បង្ការ​កុំអោយ​មានការ​រមួល​នេះ​កើតឡើង​ម្តងទៀត​ដែរ​ក្នុង​ពេល​អនាគត​បន្ទាប់​ពី​វះកាត់​ហើយ​ ។​ ដំនើរការ​នៃ​ការ​វះកាត់​នេះ​ហៅ​ថា​ Orchiopexy​ ។​

តើ​ការ​រមួល​ពងស្វាស​ត្រូវការ​ការ​ព្យាបាល​លឿង​ដែរ​ឬទេ​?

ប្រសិនបើ​អ្នក​ឈឺចាប់​នៅ​ក្នុង​ថង់​ពងស្វាស​ ចូរ​ទៅ​ជួប​គ្រូពេទ្យ​អោយ​លឿន​បំផុត​ ។​ ប្រសិនបើ​អ្នក​មានការ​រមួល​ពងស្វាស​ ពងស្វាស​របស់​អ្នកជា​ធម្មតា​អាច​ជួយ​បាន​ប្រសិនបើ​អ្នកធ្វើការ​វះកាត់​អោយ​បាន​មុន​ ៦​ម៉ោង​ ។​ កាលណា​ដែល​អ្នក​ពន្យា​ពេល​នូវ​ការ​វះកាត់​ មាន​ន័យ​ថា​ការ​ដែល​ខូចខាត​ទៅ​លើ​ពងស្វាស​កាន់តែ​ច្រើន​ ៕

ប្រភព៖ khtoem

  • ការ​រមួល​ពងស្វាស​ច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ក្រោម​២៥​ឆ្នាំ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:សុខភាព
Tags: