Yaya Toure គំរាម​ចាកចេញ​បើ City មិន​បន្ត​កុងត្រា​ថ្មី​សប្តាហ៍​ក្រោយ

Yaya Toure នឹង​ចាកចេញ​ពី Manchester City នៅ​រដូវកាល​ក្រោយ បើ​សិន​ជា​គេ​មិន​ត្រូវ​ក្លឹប​ចរចា​កុងត្រា​ថ្មី​នៅ​សប្ដាហ៍​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ។

 

Yaya Toure គំរាម​ចាកចេញ​បើ City មិន​បន្ត​កុងត្រា​ថ្មី​សប្តាហ៍​ក្រោយ

 

កាល​ពី​ខែ​កុម្ភៈ Toure បាន​អះអាង​ថា​ខ្លួន​ចង់ចាក​ចេញ​ពី City នៅ​ពេល​អ្នកចាត់ការ​ទូទៅ​ថ្មី Pep Guardiola មក​ជំនួស​លោក Manuel Pellegrini។ យ៉ាងណាមិញ ​​ពេលនេះខ្សែបម្រើ​សញ្ជាតិ​កូឌីវ័រ បានទាមទារ​ឲ្យ​ក្លឹប​ចរចា​កុងត្រា​ថ្មី​ បន្ថែម​ពី​លើ​កិច្ច​សន្យា​ចាស់​ដែល​នៅ​សល់​១​ឆ្នាំ​ទៀត បើ​ពុំ​នោះ​ទេ គេ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប​ផ្សេង។

 

លោក Seluk ជា​ភ្នាក់ងារ​របស់ Yaya Toure បាន​ប្រាប់​ថា៖ “នៅ​សប្ដាហ៍​ក្រោយ យើង​នឹង​ដឹង​ពី​អនាគត​របស់ Toure ថា​តើគាត់​​នឹង​នៅ Etihad បន្ត​ទៀត​ឬ​ចាកចេញ ប៉ុន្តែ​បើ​សិន​ជា​ចេញ​មែន គេ​នឹង​មិន​ទៅ​លេង​ឲ្យ​ក្លឹបណា​ផ្សេង​ទៀតក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​នោះ​ទេ”។

 

Toure បាន​ផ្ទេរ​មក Mancester City កាល​ពី​ឆ្នាំ២០១១ ហើយ​រួម​ចំណែក​ជួយ​ក្លឹប​ឈ្នះ​ពានគ្រប់​កម្មវិធី​ទាំងអស់​នៅ​អង់គ្លេស។ តារា​ស្បែក​ខ្មៅ​វ័យ ៣២​ធ្លាប់​ត្រូវ​ក្លឹប​ក្នុង​ប្រទេសចិន Jiangsu Suning ព្យាយាម​ទាក់ទង​ទៅ​លេង ដោយ​ឲ្យ​ប្រាក់​ពលកម្ម​គុណ​នឹង​២ ស្មើ​នឹង ២២០០០០ផោន ក្នុង១សប្តាហ៍ តែ​សំណើ​នោះ​ត្រូវ​ច្រាន​ចោល៕

 

ចុច​អាន៖ Aguero បន់​ឲ្យ​ Man City ចាប់​ឆ្នោត​​​ UCL កុំ​ប៉ះ​ក្រុម​ខ្លាំង​​២​នេះ

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Goal