ទេស សំខាន់,មាស ច័ន្ទមាន ដឹកដៃគ្នាប៉ះថៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ទេស សំខាន់ ក្លិបកងពលតូចលេខ ៧០ ប៉ះ អ្នកប្រដាល់ថៃ Pha Yaknoy ទម្ងន់៦៥គីឡូ ក្រាម រីឯអ្នកប្រដាល់ មាស ច័ន្ទមាន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប សមាគម កីឡាប្រដាល់ក្រសួង ការពារជាតិប្រកួត ជាមួយអ្នកប្រដាល់ Pha Yaklek ទម្ងន់៦៥គីឡូក្រាម នៃព្រឹត្តិការណ៍ នៃការប្រកួត ប្រដាល់ក្បាច់គុនខ្មែរ ជាលក្ខណៈមិត្តភាព អន្តរជាតិ នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

លោក ញាន សុធី អ្នកគ្រប់គ្រង ការប្រកួតប្រចាំ សង្វៀន SEATV បាននិយាយថា អ្នកប្រដាល់ទេស សំខាន់ អាយុ២៣ឆ្នាំ កម្ពស់១,៦៧ម៉ែត្រ ប្រកួត បាន៧៨ដង ឈ្នះ៦២ដង ចាញ់១០ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់នៅលើ សង្វៀនបាន១១ដង។ ទេស សំខាន់ ក៏គ្មានអ្វីអស្ចារ្យ នោះដែរ ម្យ៉ាងវិញទៀត មួយរយៈមកនេះ មិនសូវឃើញ លេចមុខនៅលើ សង្វៀនញឹកញាប់ដូចមុន ។

រីឯ Pha yak noy ជាអ្នកប្រដាល់លេង កែងមុតដូចកាំបិត នៅពេលដែលគេ ចូលគៀកតែងតែប្រើ ជង្គង់អុកដ៏មុតស្រួច អាចធ្វើឲ្យគូប្រកួត ចុះចាញ់បាន ហើយនៅតែខ្លាំង ដូចពីមុនដដែល ដូចជាមានផ្លែល្អ ជាពិសេសស្នៀតជើង ទាត់ផ្កាប់ចាននិងស្នៀត លោតទាត់ក្បាច់ សេះហោះរបស់គេ ក៏នៅតែល្អដដែល ចំពោះ  Pha yaknoy មានប្រវត្តិ ប្រកួតបាន ៧៩លើក ធ្លាប់ឈ្នះ៦៧ដង ចាញ់១១ដង និង ស្មើ១ដង៕

ចំណែកអ្នកប្រដាល់ មាស ច័ន្ទមាន ក្លឹបសមាគមកីឡា ប្រដាល់ក្រសួងការពា ជាតិវិញ ត្រូវប៉ះអ្នកប្រដាល់ថៃ Pha yaklek ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ ការជួបគ្នា រវាងអ្នកប្រដាល់ Pha yaklek និងអ្នកប្រដាល់ មាស ច័ន្ទមាន ពិតជាមានភាពតានតឹង និងពិបាកនឹងប៉ាន់ស្មានថា នរណាជាអ្នក ឈ្នះឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ Pha yaklek វិញស្នៀតជើង និងស្នៀតកណ្តាប់ដៃ អាចវាយ ចេញបានរហ័ស ហើយត្រង់ល្អទៀតផង និយាយរួមល្បិច ប្រយុទ្ធរបស់ Pha yaklek ។

ច័ន្ទមានជាអ្នកប្រដាល់ ដែលពូកែវាយសម្រុក មិនដកថយទេ ហើយពូកែស្នៀតជើង ទាត់បំបាក់ជើង ក្រោមគូប្រកួតណាស់ អ្នកប្រដាល់រូបនេះពូកែស្នៀតជើងទាត់ និង ពូកែវាយសម្រុក គូប្រកួតទៀតផង ច័ន្ទមាន ធ្លាប់មានប្រវត្តិប្រកួត ចំនួន១១៩លើក ឈ្នះ៩៥ដង ចាញ់២៤ដង មិនដែលស្មើ និង Pha yaklek មានប្រវត្តិ ប្រកួតបាន៦៩លើក ធ្លាប់ឈ្នះ៥៩ដង ចាញ់១ដង និងមិនដែលស្មើ ៕

ទេស សំខាន់,មាស ច័ន្ទមាន ដឹកដៃគ្នាប៉ះថៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ទេស សំខាន់,មាស ច័ន្ទមាន ដឹកដៃគ្នាប៉ះថៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ