អាហារដែលធ្វើឲ្យ អ្នកប្រែពី៥០ឆ្នាំ មក២២ឆ្នាំវិញ

អាហារដែលធ្វើឲ្យ អ្នកប្រែពី៥០ឆ្នាំ មក២២ឆ្នាំវិញ

នារីមិនថាពេលណាទេគឺ ត្រូវតែរក្សាសម្រសខ្លួនឯង ជានិច្ច ព្រោះវាជាអាវុធសំខាន់ ដែលនារីត្រូវតែមាន។ ដូចនេះយើងខ្ញុំនឹង ណែនាំអ្នកពីអាហារ មួយចំនួនដែលអាច ធ្វើឲ្យអ្នកកាន់តែពិសារកាន់តែក្មេង។

សាច់ត្រី
នៅក្នុងសាច់ត្រីមានប្រូតេអ៊ីន ជាច្រើនដែលអាចជួយធ្វើឲ្យ អ្នកនៅក្មេងជានិច្ច។
ផ្កាខាត់ណា
នៅក្នុងផ្កាខាត់ណានេះ មានសារធាតុដែលអាចជួយ អ្នកទប់ទល់នឹងភាពចាស់ បានដែលអ្នកវិទ្យាសាស្ត្រទើបតែរកឃើញ។
ត្រឡាច
នៅក្នុងត្រឡាចមានវីតាមីន ខ្ពស់ដែលអាចជួយការពារ និងប្រឆាំងនឹងការជ្រួញដំណាក់កាល ដំបូងដែលអាចកើតលើស្បែកអ្នក ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យស្បែក អ្នកមានលក្ខណៈទន់ និងម៉ត់រលោង។
ខ្ទឹមក្រហម
នៅក្នុងខ្ទឹមក្រហមនេះមាន ប្រូតេអ៊ីនខ្ពស់ណាស់ ថែមទាំងមានសារធាតុ ជាច្រើនទៀតដែលអាចជួយជម្រះ ជាតិពុលពីឈាមអ្នក បញ្ចុះកាឡូរី និងជួយការពារ មិនឲ្យអ្នកឆាប់ចាស់ទៀតផង។
តៅហ៊ូ
ក្រៅពីពពួកត្រី និងបង្គារ តៅហ៊ូគឺជាអាហារ ដែលមានប្រូតេអ៊ីន ខ្ពស់ដូចគ្នា ដូចនេះអ្នកគួរតែពិសារ ច្រើនដើម្បីសុខភាព និងសម្រសអ្នក។
ស្ពៃក្តោប
នៅក្នុងបន្លែប្រភេទនេះ មានវីតាមីនខ្ពស់ដែលអាច ជួយឲ្យក្រពះនិងពោះវៀនដំណើរការល្អ នោះប្រព័ន្ធរំលាយអាហារ អ្នកនឹងនៅក្មេង ម្យ៉ាងទៀតវាក៏ជួយអ្នក បញ្ចេញជាតិពុលមកក្រៅដែរ។
ផ្លែប៉ោម
ក្រោយពេលដែលអ្នកពិសារ ផ្លែប៉ោមនេះរួច វានឹងធ្វើឲ្យអ្នកអាចចៀសផុត ពីជំងឺស្បែកផ្សេងៗ ជាងនេះទៅទៀត វានឹងជួយធ្វើឲ្យស្បែកអ្នកទន់ និងភ្លឺ។
ការ៉ុត
នៅក្នុងការ៉ុតនេះមានវីតាមីនA ដែលអាចធ្វើឲ្យសក់អ្នក មានលក្ខណៈភ្លឺ និងធ្វើឲ្យស្បែក មានលក្ខណៈម៉ត់រលោង។
ប៉េងប៉ោះ
បន្លែប្រភេទនេះអាចជួយ អ្នកឲ្យមានអារម្មណ៍ បរិភោគអាហារ មានកម្លាំង និងអាចជួយឲ្យស្បែកអ្នកសបាន។
ផ្លែក្រូច
ផ្លែឈើប្រភេទនេះជាផ្លែឈើ ដែលមានវីតាមីនCជាច្រើន ដែលអាចជួយសម្លាប់ មេរោគជាច្រើនក្នុងរាងកាយអ្នក និងជួយជម្រះជាតិពុលចេញមក ក្រៅអស់ទៀត៕

ប្រភព៖ www.health.com.kh