តិចនិចស្លៀកពាក់ ដើម្បីឲ្យឃើញ សុដន់មូលក្លំ និងទ្រលុកទ្រលន់

តិចនិចស្លៀកពាក់ ដើម្បីឲ្យឃើញ សុដន់មូលក្លំ និងទ្រលុកទ្រលន់

១. ពាក់អាវក្នុង ឲ្យបានត្រឹមត្រូវ តាមទំហំសុដន់
ការពាក់អាវក្នុង ដែលធំ ឬតូចពេក នឹងធ្វើឲ្យសុដន់របស់អ្នក មើលទៅតូចជាងធម្មតា។ ដូច្នេះ អ្នកគួរតែទៅផ្សារ ហើយសួរអ្នកលក់ ឲ្យយករបស់ដែលល្អ និងត្រូវតាមខ្នាតសុដន់របស់អ្នក។

២. ទិញអាវក្នុង ដែលមានគុណភាព
របស់ល្អ មិនត្រឹមតែអាចប្រើបានយូរ និងគ្មានបញ្ហា ចំពោះសុខភាពនោះទេ ប៉ុន្តែ វាអាចលើកសម្រស់ និងធ្វើឲ្យសុដន់របស់អ្នក មានភាពទាក់ទាញទៀតផង។

៣. ពាក់ប៉ុងបន្ថែម
ការបន្ថែមបន្តិច អាចធ្វើឲ្យសុដន់របស់អ្នក មើលទៅស្អាត និងធំជាងមុន ប៉ុន្តែ បើថែមខ្លាំងពេក ធានាថា បាត់បង់សម្រស់វិញហើយ។

៤. ពាក់អាវក្នុងចេញរាង
ជាការពិតណាស់ អាវក្នុងប្រភេទ នឹងបញ្ចេញរូបរាងសុដន់របស់អ្នកបានយ៉ាងល្អ ហើយថែមទាំងមើលទៅស្រស់ស្អាតទៀតផង។

៥. រំលេចពណ៌អាវក្នុង
តើអ្នកមានសាកល្បង ពាក់អាវក្រៅពណ៌ស ហើយស្តើង ប៉ុន្តែ អាវក្នុងពណ៌ស៊ីជម្ពូរ ឬពណ៌ខ្មៅទេ?

ប្រភព៖ www.health.com.kh