វិធីងាយៗ ក្នុងការប្រើទឹកខ្ពុរ មាត់មកសម្អាតជើង

វិធីងាយៗ ក្នុងការប្រើទឹកខ្ពុរ មាត់មកសម្អាតជើង

ថ្ងៃនេះយើងសូមធ្វើការ បង្ហាញអ្នករាល់គ្នា នូវវិធីដ៏ងាយស្រួល និងមានប្រសិទ្ធភាពមួយ ក្នុងការព្យាបាលនូវបញ្ហាផ្សេងៗ នៅលើប្រអប់ជើង និងអាចផ្តល់ឲ្យនូវការ ថែទាំដ៏ល្អមួយ ។ អ្នកចាំបាច់ត្រូវការផលិតផល តែមួយមុខគត់ ដែលមានស្រាប់ទៅហើយក្នុង បន្ទប់ទឹករបស់អ្នក។

ជាការពិតមនុស្សរាល់គ្នាគិតថា ទឹកខ្ពុរមាត់គឺអាចប្រើសម្រាប់តែសម្អាត និងកំចាត់ក្លិនមាត់ប៉ុណ្ណោះ តែវានូវមានអត្ថប្រយោជន៍ ផ្សេងទៀតដែលអ្នកមិនដឹង។ ប្រសិនបើអ្នកត្រាំប្រអប់ជើងទាំងពីរ នៅក្នុងទឹកខ្ពុរមាត់ ក្នុងរយៈពេលកន្លះម៉ោង  ជារៀងរាល់ថ្ងៃនោះ អ្នកនឹងអាចកំចាត់បាន នូវការបង្ករោគដោយ ពពួកមេរោគផ្សិត ពីព្រោះថាផលិតផលនេះ គឺមានផ្ទុកនូវសមាសធាតុផ្សំម្យ៉ាង ដូចជាអាល់កុលដែលវា មានអត្ថប្រយោជន៍ ក្នុងការព្យាបាលនូវបញ្ហានេះ ។ លើសពីនេះទៀត អ្នកក៏អាចប្រើទឹកក្រូចឆ្មារ និងទឹកខ្មេះ សម្រាប់ធ្វើការសម្អាតប្រអប់ជើងរបស់ អ្នកបានដូចគ្នាផងដែរ ។

ប្រសិនបើអ្នកត្រាំដៃរបស់អ្នក នៅក្នុងទឹកខ្ពុរមាត់ នោះវានឹងអាចជួយព្យាបាលបញ្ហានៃការ បង្ករោគរបស់មេរោគផ្សិតនៅលើដៃ។ អ្នកក៏អាចប្រើខ្ទឹមបារាំង មកព្យាបាលបញ្ហាសាច់ដុំពកតូចៗ ដុះនៅលើជើងបានដែរ ដោយអ្នកត្រូវកាត់ខ្ទឹមបារាំងជាចំណិតៗ ជ្រលក់វាចូលទៅក្នុងទឹកខ្មេះ ហើយដាក់វានៅក្រោមបាតជើង រួចពាក់ស្រោមជើង។ អ្នកគួរបន្តអនុវត្តដូចនេះ រហូតដល់ស្បែកដុំ សាច់ពកនោះទៅជាទន់ ហើយអាចកាត់ចេញបាន ។

លើសពីនេះទៅទៀត សម្រាប់អត្តពលករដែល មានបញ្ហាជាមួយម្រាមជើង ពួកគេអាចប្រើខ្ទឹមសបាន ដោយពួកគេអាចប្រើខ្ទឹមស យកមកដាក់នៅចន្លោះមេជើង និងម្រាមជើងដទៃទៀត ហើយទុកវាឲ្យបាន ២៤ម៉ោង។

អំបិលដែលសម្បូរ ទៅដោយសារធាតុ ម៉ាញ៉េស្យូមស៊ុលផាត គឺអាចជួយកាត់បន្ថយ ការឈឺចាប់ និងការលាកដូច្នេះ អ្នកអាចប្រើវាសម្រាប់បំបាត់អាការៈឈឺចាប់ដោយសារតែ ការហើមពកមេជើងបានផងដែរ ៕

ប្រភព៖ www.health.com.kh