ស្នេហ៍យុវវ័យសម័យថ្មី ខាងប្រុសអង្វរស្រីថ្លៃ ត្រូវគ្នាវិញ ស្រីប្រកែកផ្អើល ចាក់អង្រែក្រោម (មានវីដេអូ)

ភ្នំពេញ៖ រឿងរ៉ាវស្នេហារបស់យុវវ័យ មួយគូរមិនដឹងថា ស៊ីជម្រៅដល់កំរិតណានោះ ទេរហូតឈានដល់តួឯកប្រុស ស្រែកទ្រហោយំនៅ ចំពោះមុខមហាជន រាប់រយនាក់ដោយឡែក តួឯកខាងស្រីបាន ធ្វើការបដិសេធ " សុំចប់ត្រឹមហ្នឹង..." ។

រឿងរ៉ាវស្នេហារបស់យុវវ័យ មួយនេះបានបង្កការ ភ្ញាក់ផ្អើលជាសាធារណៈ កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិ លេខ២ មុខវត្តចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ។

តាមសកម្មភាពដែល គូស្នេហ៍មួយនេះ សម្តែងជាសាធារណៈបង្ហាញថា តួឯកប្រុសមានចិត្តប្រតិព័ទ្ធ ខ្លាំងណាស់ទៅលើតួឯកស្រី ដែលមានរូបរាងស្តើងតូចច្រឡឹង សម្បុរស ស្លៀកខោខ្លី ស៊ិចស៊ី រហូតខាងប្រុសស្រែកយំ សុំស្រុះស្រួលគ្នាវិញ តែខាងស្រីបានប្រើ ពាក្យសំដីតបតខ្លាំងៗ មានន័យថា " ឈប់ទំនាក់ទំនងគ្នាទៀត... ចប់ត្រឹមហ្នឹង " និងបង្ហាញ កាយវិការមិនព្រមទៅ តាមខាងប្រុសវិញឡើយ ។

ព្រោះតែភក្តីស្នេហ៍នេះ យើងសូមដាក់ងារឲ្យ បុរសដែលសុំស្នេហ៍នេះ ជា «ទុំ» និង ខាងស្រីជា «ទាវ» តាមបែបសម័យថ្មី ដែលធ្វើឲ្យអ្នកស្រុក ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ ភ្ញាក់ផ្អើល ៕

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោម៖

ខាងស្រីសុំបែក ខាងប្រុសមិនព្រម ឈ្លោះគ្នាផ្អើលអ្នកដំណើរតាមផ្លូវរាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានបានឲ្យដឹងជំហានដំបូងមកថា គូស្នេហ៍មិនទាន់ស្គាល់អត្តសញ្ញាណមួយគូទំនងជាខាងស្រីសុំបែក ហើយខាងប្រុសមិនព្រមក៍បានប្រទាញប្រទង់និងស្ទុះអោបនាង ខណៈខាងស្រីកំពុងជិះតាក់ស៊ី ហើយខាងប្រុសជិះតាមនិងកាក់រថយន្តឈប់ ។ហេតុការណ៍នេះបានបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៧ មីនា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ៕

Posted by TVFB on Wednesday, March 16, 2016

ស្នេហ៍យុវវ័យសម័យថ្មី ខាងប្រុសអង្វរស្រីថ្លៃ ត្រូវគ្នាវិញ ស្រីប្រកែកផ្អើល ចាក់អង្រែក្រោម (មានវីដេអូ)