កូនភ្លោះមួយគូ ដែលមានមិត្តប្រុសតែម្នាក់ សច្ចាថានឹងមាន កូនក្នុងថ្ងៃតែមួយ

អូស្ត្រាលី៖ កូនភ្លោះអាយុ៣០ មួយគូដែលមានមុខដូចគ្នាបេះបិត និងមានមិត្តប្រុសតែម្នាក់ នោះថ្មីៗនេះបានប្រកាសថា ពួកគេនឹងមានកូនក្នុងថ្ងៃតែមួយ ។

ព័ត៌មានពី Daily Online បានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៦នេះថា កូនភ្លោះជនជាតិអូស្ត្រាលី មួយគូឈ្មោះ Anna និង Lucy DeCinque ដែលមានមិត្ត ប្រុសតែម្នាក់ឈ្មោះ Ben Byrne បាននិយាយថាពួកគេ គ្រោងមានកូន ក្នុងថ្ងៃតែមួយ ព្រោះអ្នកទាំងពីរចង់ឲ្យ ខ្លួននៅតែមានរូបរាងដូចគ្នា ។

ប្រភពដដែលបានឲ្យដឹងថា កូនភ្លោះទាំងពីរ Anna និង Lucy DeCinque បានចំណាយប្រាក់រហូតដល់ ២៥ម៉ឺនដុល្លាអាមេរិក ដើម្បីកែសម្ផស្ស ឲ្យកាន់តែដូចគ្នា សូម្បីតែ ដើមទ្រូងនិងចិញ្ចើម ក៏ពួកគេកែឲ្យដូចគ្នាដែរ ហើយសព្វថ្ងៃគ្មាន អ្នកណាចំណាំស្រីស្រស់ ទាំងពីររូបនេះបានទេ ដោយតែសារពួកគេដូគ្នាខ្លាំងពេក ៕