ភាពយន្តគំនូរជីវចល Kung Fu Panda បានវិលត្រលប់មកវិញ ហើយជាមួយនឹងវគ្គទី​ 3 (មានវីដេអូ)

Po បានត្រលប់មកវិញហើយ! ម្តងនេះនឹងមានឈុតឆាកប្លែកៗ គួរអោយចាប់អារម្មណ៍ជាងវគ្គមុនៗទៅទៀត។ ខ្សែភាពយន្ត Kung Fu Panda វគ្គ3 នេះបានបន្ថែមនូវឈុតឆាកជាមួយនិងសាច់រឿងថ្មីៗ ដែលលើសពីការរំពឹងទុក។

ភាពយន្តគំនូរជីវចល Kung Fu Panda បានវិលត្រលប់មកវិញ ហើយជាមួយនឹងវគ្គទី​ 3 (មានវីដេអូ)

Po​ បានស្គាល់ពីទីកន្លែងកំណើត, ដឹងថាខ្លួនឯងជាអ្នកណា ហើយ Po ក៏មានបេសកកម្មដែលត្រូវបំពេញដែរ​ ដូច្នេះវគ្គនេះនឹង ធ្វើអោយយើងដឹងថាមាន រឿងអ្វីខ្លះដែលកើតឡើង ចំពោះគេ? Po មានកាតព្វកិច្ចដើម្បីការពារ ទាំងឳពុកចញ្ចឹម និង គ្រួសារ panda ដែលទើបតែរកឃើញ អោយមានសុវត្តិភាពពីការ សងសឹករបស់ Kai ដែលនៅមានជីវិតនៅឡើយ។ ក្នុងដំណើរផ្សងព្រេងនេះដែរ Po​ នឹងទម្លាយអាថ៍កំបាំងពីកំលាំងដ៏ ពិសេសមួយដែលមាននៅក្នុងរាល់វត្ថុមានជីវិតទាំងឡាយ។

គុណតម្លៃដ៏ពិសេសដែលភាពយន្តនេះផ្តល់អោយទៅដល់ក្មេងៗជំនាន់ក្រោយគឺពួកគេត្រូវសិក្សាពីអតីតកាល របស់ខ្លួន ហើយនឹងអ្វីដែលពួកគេត្រូវធ្វើ សំរាប់ជីវិតទៅថ្ងៃខាងមុខ ពីព្រោះពួកគេជាអ្នកផ្សាភ្ជាប់រវាងអតីតកាល និង អនាគតរបស់ពួកគេផ្ទាល់។ ទស្សនិកជនអាចឃើញប្រយោគដ៏មានន័យនេះ តាំងពីវគ្គមួយ និងវគ្គពីរមកម្ល៉េះ​ដែលធ្វើអោយ Kung Fu Panda រក្សាបាននូវចំនុចដ៏ពិសេសហើយក៏ធ្វើអោយរឿងនេះល្អប្លែកពីរឿង ដទៃទៀតដែរ។ Kung Fu Panda រក្សាតួអង្គចាស់ៗ ដូចជា Shifu, Tigress និង តួអង្គជាច្រើនទៀត។ លើសពីនេះអ្នកដឹកនាំរឿងក៏ បានបន្ថែមឈុតឆាកថ្មីៗ សំរាប់តួអង្គទាំងអស់នេះ អោយមានភាពទាក់ទាញជាងមុនផងដែរ។ បើនិយាយពីតួអង្គថ្មីៗដូចជាគ្រួសារ Panda វិញ វាកាន់តែធ្វើអោយអ្នក ទស្សនាអស់សំណើចខ្លាំងជាងមុនទៀត ពីព្រោះពួកគេទាំងអស់ ពោរពេញដោយភាពកំប្លុកកំប្លែង ភាពសប្បាយរីករាយរួមជាមួយ ខ្លាឃ្មុំ Pandas ខ្លះដែលមានក្បាលពោះធំៗ ដែលមើលទៅ គួរអោយស្រលាញ់។​ភាពយន្តគំនូរជីវចល Kung Fu Panda បានវិលត្រលប់មកវិញ ហើយជាមួយនឹងវគ្គទី​ 3 (មានវីដេអូ)
ភាពយន្តគំនូរជីវចល Kung Fu Panda បានវិលត្រលប់មកវិញ ហើយជាមួយនឹងវគ្គទី​ 3 (មានវីដេអូ)
ភាពយន្តគំនូរជីវចល Kung Fu Panda បានវិលត្រលប់មកវិញ ហើយជាមួយនឹងវគ្គទី​ 3 (មានវីដេអូ)

ភាពយន្តនេះក៏មិនភ្លេចដែរនូវឈុតឆាកហូរទឹកភ្នែក​ ដែលធ្វើអោយអ្នកទស្សនា​យល់កាន់តែច្បាស់ទៀតពីអារម្មណ៍របស់ តួអង្គដែលមានចំពោះគ្នាទៅវិញទៅមក។ ចំណុចសំខាន់របស់រឿងនេះគឺ ការជំរុញនិងលើកទឹកចិត្ត និងការគិតវិជ្ជមាន ចំពោះខ្លួនឯង។​ ភាពយន្តនេះល្អសំរាប់មនុស្សគ្រប់វ័យរួមទាំងក្មេងៗផងដែរ ព្រោះរឿងនេះផ្តល់ទាំងការកំសាន្ត និងគំនិតអប់រំ។

ទស្សនា Trailer នៅខាងក្រោមនេះទាំងអស់គ្នា។​​ Kung Fu Panda 3 មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ ហើយក៏ជាខ្សែភាពយន្ដ គំនូរជីវចលដំបូងរបស់ 20th Century FOX សំរាប់ឆ្នាំ២០១៦នេះផងដែរ។

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload