“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

“ហង្ស​បាក់​ស្លាប”​ ដែល​ជា​ភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​បើក​ក្រុង​ពាលី​កាល​ពី​ព្រឹក​មិញ​នេះ។ លោក សុផាឆៃ វិរៈផូឈុង ដែល​ជា​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​ថ្លែង​មក​កាន់ Sabay ថា “រឿង​ហ្នឹង​យើង​ចាយ​ជិត​៤​ពាន់​ដុល្លារ​ក្នុង​មួយ​ភាគ​ដោយ​សារ​ទី​ផ្សា​ភាពយន្ត​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ” ។

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

ចំណែក​ឯ​លោក Supit Rattichunhachot ដែល​ជា​អ្នក​ដឹកនាំ​រឿង​បាន​ប្រាប់​ថា​ រឿង​នេះ​ចំណាយ​ពេល​មិន​លើស​ពី​ពីរ​ខែ​នោះ​ទេ ក្នុង​ការ​ដំណើរ​ការ​ថត​សម្រាប់​ទីតាំង​ថត​ខាង​ស្ថានីយ​មិន​ទាន់​ប្រាកដ​ទាំង​ស្រុង​នោះ​ទេ គឺ​កំពុង​តែ​ស្វែង​រក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ណាមួយ​នៅ​រាជធានី​ភ្នំពេញ ឬ​ខេត្ត​សៀមរាប​ដើម្បី​ថត​ព្រោះ​ថា​វា​សក្ដិសម​និង​សាច់​រឿង។

 

 

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

“យើង​ផ្ដោត​លើ​សណ្ឋាគារ​ច្រើន ព្រោះ​រឿង​ហ្នឹង​យើង​និយាយ​ពី​ជីវិត​ដែល​ធ្លាប់​ឡូយ​ឆាយ​របស់​តួ​ឯក​ស្រី តែ​បែរ​ជា​ត្រូវ​ធ្លាក់​ខ្លួន​មក​ធ្វើ​ជា​អ្នក​បម្រើ​តាម​សណ្ឋាគារ​ទៅ​វិញ”។ នៅ​ក្នុង​ឆ្នាំ​ ២០១៦ នេះ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​មាន​គោល​ការណ៍​ផលិត​ភាពយន្ត​ភាគ​ចំនួន​២៤​រឿង ​ហើយ​រឿង”ហង្ស​បាក់​ស្លាប”​នេះ​ជា​ភាព​យន្ត​ភាគ​ទី​៤​ហើយ​ដែល​បាន​​ផលិត៕

 

សកម្មភាព​ខ្លះ​ៗ​នៃ​ការ​បើក​ក្រុង​ពាលី​ភាពយន្ត​ភាគ​រឿង​”ហង្ស​បាក់​ស្លាប”​​

 

 

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

អ៊ុន អាលីហ្សា និង​តួឯក​ប្រុស ស្រី មុំ សុធារ៉ា និង​កញ្ញា សូ ម៉ៃយ៉ា

 

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

កញ្ញា សូ ម៉ៃយ៉ា កូន​កាត់ខ្មែរ​អាឡឺម៉ង់ ដែល​ជា​តួ​ឯក​ស្រី

 

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

 

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

 

“ហង្ស​បាក់​ស្លាប” មួយ​ភាគ​ចាយ​ជិត ៤ពាន់ ដុល្លារ​

អត្ថបទ៖ SAMEDY