​ទម្លាប់​ទាំង​១០​ប្រភេទ​ដែល​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​ឆ្លាត​

​ទម្លាប់​ទាំង​១០​ប្រភេទ​ដែល​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​ឆ្លាត​

​ប្រសិន​ជា​អ្នក​ចង់ឲ្យ​កូន​អ្នក​កើត​ចេញ​មក​មាន​សុខភាព​ល្អ ហើយ​ថែមទាំង​មាន​ភាព​វ័យឆ្លាត អ្នក​ត្រូវ​តែមាន​ទម្លាប់​ទាំង​១២​ដូចខាងក្រោម​នេះ នោះ​អ្នកនឹង​អាច​ទទួល​បាន​កូន​ដែល​មាន​ភាព​វ័យឆ្លាត​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

មិន​ស្រក​ទម្ងន់ និង​មិន​ឡើង​ទម្ងន់​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​ស្រក​ទម្ងន់ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ដែល​អាច​ធ្វើឲ្យ​គេ​មិន​អាច​ទទួលបា​នសា​រ​ធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ព្រោះ​អ្នក​ចង់​ឲ្យ​ស្គម ហើយ​មិន​បរិភោគ​អាហារ​ផ្សេងៗ ហើយ​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ពិសារ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ទើប​មិន​លើស​ទម្ងន់​។​

ហាត់ប្រាណ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ស្រាលៗ​បាន វា​នឹង​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង និង​សួត​អ្នក​មាន​សុខភាព​ល្អ ថែមទាំង​មិន​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់ ម្យ៉ាងទៀត​វា​ក៏​ល្អ​ចំពោះ​កូន​ដែរ​។​

មិន​ត្រូវ​នឿយហត់​ពេក​
នៅពេល​ដែល​អ្នក​នឿយហត់​ពេក វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ចេញឈាម ឬរ​លូត​កូន​ជាដើម ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មាន​ទម្ងន់​ស្រាល កើតមុន​ខែ ឬ​អ្នក​ម្តាយ​មាន​អា​ការៈមិន​ស្រួលខ្លួន​ជាដើម ដូចនេះ​អ្នក​ត្រូវតែ​សម្រាក​ឲ្យបាន​ច្រើន​។​

ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​
នៅពេល​ដែល​អ្នក​មាន​ចិត្ត​សប្បាយ នោះ​អ្នកនឹង​ងាយស្រួល​សម្រាលកូន ហើយ​កូន​អ្នក​ក៏​អាច​មាន​សុខភាព​ល្អ​ដូចគ្នា​ដែរ​។​

មិន​ប៉ះពាល់​ស្រា​
ស្រា និង​បារី​គឺជា​របស់​ដែល​អ្នក​ម្តាយ​មិន​អាច​ប៉ះពាល់​បានឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មាន​ជំងឺ​គ្រប់បែប​យ៉ាង​ដោយសារតែ​វា ម្យ៉ាងទៀត កូន​អ្នក​ក៏​អាច​ស្លាប់​ក្នុង​ពោះ ឬ​កើតមុន​ខែ​ដែរ​។​

បរិភោគ​បន្លែ​ច្រើន​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ជំងឺ​ទល់លាមក​គឺ​ជា​ជំងឺ​ដែល​អ្នក​ម្តាយ​ងាយ​ប្រឈមមុខ​ណាស់ ដោយសារ​តែ​ស្បូន​រីក​ធំ​ដែល​អាច​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន ធ្វើឲ្យ​វា​ដំណើរការ​មិន​ល្អ ដូចនេះ​អ្នក​អាច​បរិភោគ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើនបាន​។​

ខោអាវ​
អ្នក​ត្រូវ​តែ​ស្លៀកពាក់​ខោអាវ​ដែល​រលុង ហើយ​មិន​តឹង ព្រោះ​បើ​តឹង​ពេក វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ហើយ​ធ្វើឲ្យ​អ្នក​ពិបាក​ដើរ អង្គុយ ឬ​ឈរ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ពាក់​ស្បែកជើង​រាបស្មើ​ទើប​ល្អ​។​

អាន​សៀវភៅ​
អ្នក​ត្រូវ​តែ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ទារក​ឲ្យបាន​ច្រើន ទើប​អ្នក​អាច​ដឹង​ថា​អ្នក​គួរតែ​ថែទាំ​ខ្លួនឯង និង​ទារក​ដូចម្តេច​។​

ពិនិត្យ​ផ្ទៃពោះ​ឲ្យបាន​ទៀងទាត់​
ការពិនិត្យ​ផ្ទៃពោះ​នេះ​គឺជា​ការចាំបាច់​បំផុត ព្រោះ​វា​អាច​ប្រាប់​អ្នក​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ ដើម្បី​អាច​ព្យាបាល​បាន​ទាន់ពេល​។​

មិន​ចូល​គេង​យប់​ជ្រៅ​
នៅពេល​ដែល​អ្នក​ចូល​គេង​យប់​ជ្រៅ ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​ធ្លាក់ចុះ ស្បែក​នឹង​មាន​បញ្ហា ម្យ៉ាងទៀត​កូន​កើត​ចេញ​មក​នឹង​មាន​បញ្ហា​សុខភាព​ដូចគ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។