​​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកក្នុងកំប្លោកក្បែរ​កោះ​ពេជ្រ​

6 Videos


​ភ្នំពេញ : សាកសព​របស់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែលមាន​សភាព​ហើមប៉ោង និង មាន​ក្លិនស្អុយ​ទៅហើយនោះ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​មក​ទើរ​នឹង​កំប្លោក​ក្នុង​ទឹកទន្លេ​ក្បែរ​ ទីក្រុង​កោះ​ពេជ្រ ក្រោយពី​រត់​ចេញពីផ្ទះ​បាត់​រយៈពេល ៣ ថ្ងៃ​ព្រោះតែ​ខឹង​ម្តាយ​ស្តី​ន្ទោ​ស​នោះ ។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី​រសៀល ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ នៅ​មាត់ទន្លេ​ខាងក្រោយ​រោង​សេះ​កោះ ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកក្នុងកំប្លោកក្បែរ​កោះ​ពេជ្រ​

M88


​តាម​ប្រភពព័ត៌មាន​ ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា សាកសព​មានឈ្មោះ ចង់ អាន់​ហោ អាយុ ២៣​ឆ្នាំ ជនជាតិ​វៀ​ណា​ម មុខរបរ​ជាជាង​កាត់សក់ ស្នាក់​នៅផ្ទះ​លេខ ៣៥ C Eo ផ្លូវ​លេខ ១៣៤ ( ខាងក្រោយ​សណ្ឋាគារ​ថ្មដា ) ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ ៧ មករា ។ មុនពេល​កើតហេតុ មាន​យុវជន​ម្នាក់​បានមក​អង្គុយ​កម្សាន្ត​នៅលើ​ច្រាំងទន្លេ​ក្នុង​កោះ​ពេជ្រ​ ត្រង់ចំណុច​ខាងលើ ក៏បាន​ប្រទះឃើញ​វត្ថុ​ម្យ៉ាង​អណ្តែត​ទឹក​មក​ទើរ​នឹង​កំប្លោក​ដែល​នៅ​មិន​ ឆ្ងាយ​ពី​ខ្លួន ដោយមាន​ការសង្ស័យ​ក៏បាន​ស្រែកហៅ​គេឯង​ឱ្យមក​ជួយ​ពិនិត្យមើល​នោះ ។ ភ្លាមនោះ​ក៏មាន​មនុស្សម្នា​ជាច្រើន​នាក់​មកជួយ​មើល ទើបបាន​ដឹងថា​ជា​សាកសព​របស់​មនុស្ស​ប្រុស​ម្នាក់ អណ្តែត​ទឹក​មក​ទើរ​នឹង​កំប្លោក ទើប​មានការ​ភ្ញាក់ផ្អើល និង រាយការណ៍​ទៅប្រាប់​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​ចុះមក​ពិនិត្យ ។

​​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកក្នុងកំប្លោកក្បែរ​កោះ​ពេជ្រ​

​ ក្រោយ​ពេលដែល​មានការ​ភ្ញាក់ផ្អើល​ក្នុង​រឿងនេះ ក៏មាន​ក្រុមគ្រួសារ​របស់​បុរសរ​ង​គ្រោះ​ដែល​បាន​បាត់​សមាជិក​របស់ខ្លួន​ មកដល់​កន្លែងកើតហេតុ និង បាន​អះអាងថា សព​ពិតជា​សមាជិកគ្រួសារ​រ​បស់​ខ្លួន​ដែល​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃទី ១៣ ខែមីនា មក​ម្លេះ ។ ដោយសារតែ​រូបគេ​តូចចិត្ត​នឹង​ម្តាយ​របស់ខ្លួន​ស្តីបន្ទោស រូបគេ​ក៏​ចេញពីផ្ទះ​ទៅ​លោតទឹក​ធ្វើអត្តឃាត​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ កាលពី​ព្រឹក​នោះមក​ម្លេះ និង ទើបតែ​រសៀល​ថ្ងៃទី ១៥ ខែមីនា នេះ បាន​ប្រទះឃើញ​សាកសព​របស់គេ​ដែលមាន​សភាព​ហើម ស្អុយ​ទៅហើយ​អណ្តែត​មក​ទើរ​នឹង​កំប្លោក​ក្បែរ​កោះ​ពេជ្រ​នេះ​តែម្តង ។

​​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកក្នុងកំប្លោកក្បែរ​កោះ​ពេជ្រ​

​ ក្រោយពេល​មានការ​ភ្ញាក់ផ្អើល​ពីសា​ក​សព​អណ្តែត​មក​ទើរ​លើ​កំប្លោក​ក្នុង​ ទឹកទន្លេ​ក្បែរ​កោះ​ពេជ្រ​នោះ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏បាន​ចុះមក​ដល់​និង​រក​ទូក​ទៅ​អូស​យកមក​ ធ្វើការ​ត្រួតពិនិត្យធ្វើ​កោសល​វិ​ច្ច័​យ​បាន​ឃើញថា​ សព​រប​ស់បុ​រស​រងគ្រោះ ពិតជា​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារតែ​ការ​លង់ទឹក​ពិតមែន ទើប​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕

                                                        ភី ផល​