នាវាយក្ស​ដឹក​ភ្ញៀវ​ទេស​ចរ​​​អន្តរជាតិ​ជិត​១ពាន់​នាក់​​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១៧ មីនា ​២០១៦ នេះ មាន​នាវាយក្ស​មួយគ្រឿងឈ្មោះ​ Crystal Jerenty ​សញ្ជាតិ​ Bahama បាន​ចូល​ចត​នៅ​កំពង់​​ផែ​ក្រុង​ព្រះសីហនុ ​ដោយ​មាន​ដឹក​ភ្ញៀវ​​ទេស​ចរ​អន្តរ​ជាតិ​​​​​ចំនួន​​៣១​ប្រទេស​ ​ដែល​មាន​ភ្ញៀវ​សរុប​​ចំនួន​​៨៤៣នាក់ ​(ស្ត្រី​៤៥២នាក់) បាន​ធ្វើ​ដំណើរ​មក​​កម្សាន្ត​​លេងនៅ​​​ក្រុង​​ព្រះ​សីហនុ។​

​ដោយ​ពិនិត្យ​ឃើញ​មាន​ភ្ញៀវ​ទេស​ចរ​មក​ពី​៣១​ប្រទេស​​ និង​​មាន​មនុស្ស​ជិត​១ពាន់​នាក់​ផង​នោះ ​លោក​ឧត្តម​សេនីយ៍ទោ​ ជួន ណារិន្ទ ស្នង​ការ​​នគរ​បាល​ខេត្ត បាន​ចាត់​តាំង​កម្លាំង​​​ការិយាល័យ​ជំនាញ​​សហ​ការ​ជាមួយ​​កម្លាំង​នគរ​បាល​របស់​​អធិការ​​ដ្ឋាន​​ក្រុង​ ​ដើម្បី​ការ​ពារ​​សន្តិសុខ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ ជូន​​ភ្ញៀវ​​ទេស​ចរ​ទាំង​៣១ប្រទេស​ឱ្យ​មាន​ភាព​កក់ក្តៅ​​​ រហូត​ដល់​ម៉ោង​​១១យប់​ថ្ងៃ​ដដែល​នេះ ​នាវាយក្ស​​១​គ្រឿង​ខាង​លើ​​នឹង​បន្ត​ដំណើរ​ឆ្ពោះទៅ​ប្រទេស​វៀត​ណាម ៕