បញ្ជូន​កូន​ថៅកែ​ដែល​វាយ​ភ្ញៀវ​បែកក្បាល​ទៅ​ពិនិត្យ​រោគ​សរសៃប្រសាទ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា សមត្ថកិច្ច​បាន​បញ្ជូន​កូនប្រុស​ថៅកែ​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​យីហោ «​តាំង ងួ​ន​ហេង​» នៅ​ទួល​ទំពូង​១ ដែល​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន  ក្រោយ​យក​កូនសោ​វាយ​ភ្ញៀវ​ដែល​មក​ទិញ​អីវ៉ាន់​បែកក្បាល​ហូរ​ឈាម ទៅ​ពិនិត្យ​រក​រោគ​សរសៃប្រសាទ ហើយនឹង​ត្រៀម​បញ្ជូន​ទៅ​តុលាការ​។

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ ២០១៦ មានការ​ភ្ញាក់ផ្អើល​នៅ​មុខ​ផ្ទះ​លេខ ៤៨Eo ផ្លូវ​លេខ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន កូនថៅកែលក់​គ្រឿងបន្លាស់រថយន្តយីហោ​ "តំាង ងួនហេង"​ នៅទួលទំពូងវាយភ្ញៀវបែកក្បាល ដោយសារ​មាន​បុរស​ម្នាក់​ឈ្មោះ ហេង សំអាត អាយុ​៤៤​ឆាំ្ន មាន​ទីលំនៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បាន​ចូល​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ក្នុង​ហាង​ខាងលើ មិនដឹង​យ៉ាងម៉េច​ស្រាប់តែ បុរស​ម្នាក់​ឈ្មោះ ងួ​ន ហេង អាយុ​៣៤​ឆាំ្ន​ជា​កូន​ថៅកែ​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​យីហោ «​តាំង ងួ​ន​ហេង​» បាន​ទាញ​កូនសោ​វាយ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ។ បើ​តាម​សេចក្តីរាយការណ៍​ភ្លាម​ៗ​ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ជន​ដៃដល់​បាន​អះអាង​ថា ឈ្មើ ងួ​ន ហេង ជា​មនុស្ស​សរសៃប្រសាទ ។

យ៉ាងណា​ក៍ដោយ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា​នៅ​ក្នុង​ការ​ពិនិត្យ​រក​រោគ​សរសៃប្រសាទ​នោះ សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ពី​ល​ទ្ឋ​ផល​នៅឡើយ​ទេ ៕