របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

ចំពោះការទាញយក វីដេអូ ផ្សេងៗចេញពី Facebook ឬ YouTube យើងអាចអនុវត្ត បានច្រើនប្រភេទ។ ថ្ងៃនេះ យើងសូមលើក យកវិធីមួយ ដែលមាន ភាពងាយស្រួល អាចអោយយើង Save វីដេអូ នោះចូលក្នុង Camera Roll លើ​ iPhone ឬ iPad របស់អ្នក តែម្តង។ វាងាយស្រួល ពេលដែលយើង ចង់ផ្ញើ វីដេអូទាំងនោះ ទៅកាន់ មិត្តភត្តិ មិនចាំបាច់ ផ្ញើជាតំណរ (Link) នាំតែពិបាក ក្នុងការ ចូលមើល។

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដើម្បីទាញយកវីដេអូពី Facebook ឬ YouTube សូមអ្នកអនុវត្ត តាមការណែនាំ ខាងក្រោម៖

  1. សូមបើកវីដេអូណាមួយក្នុង Facebook > ចុចលើពាក្យ Share > ជ្រើសយក Copy Link
    សម្រាប់ YouTube អ្នកក៏ត្រូវ Copy Link ដូចគ្នា។

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

  1. បន្ទាប់មកសូមទាញយកកម្មវិធីំ MyMedia – File Manager ចេញពី App Store។ ចុចទីនេះដើម្បីទាញយក

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

  1. បន្ទាប់ពីទាញយកកម្មវិធីនោះរួច សូមចូលទៅកាន់ គេហទំព័រ http://en.savefrom.net/ រួចធ្វើការ Paste Link ដែលអ្នកបាន Copy ពី Facebook ឬ YouTube។

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

  1. បន្ទាប់ពី Paste រួច នោះវានឹងបង្ហាញប៊ូតុង Download ហើយយើងអាច ជ្រើសរើស កម្រិតភាពយ ច្បាស់នៃ វីដេអូនោះជា លក្ខណៈ HD (ច្បាស់) ឬ SD (មធ្យម)។ បន្ទាប់ពី ចុចជ្រើសរើស កម្រិត ភាពច្បាស់ វានឹងលោត ពាក្យថា Download the file មក សូមចុចលើ ពាក្យនោះ និង ដាក់ឈ្មោះ អោយវីដេអូ ដែលយើង ទាញយក។

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

  1. ក្រោយទាញយករួច សូមចូលទៅកាន់ពាក្យ Media > សូមចុចលើវីដេអូ ដែលអ្នកបាន ទាញយកនោះ > បន្ទាប់មកសូម ជ្រើសរើស ពាក្យ Save to Camera Roll ដើម្បីរក្សាទុក ជាការស្រេច។

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

ជាមួយកម្មវិធី MyMedia – File Manager អ្នកក៏អាចដាក់ លេខសំងាត់ ដើម្បីកុំអោយ អ្នកផ្សេង ក្រៅពី យើងផ្ទាល់បើក មើលវីដេអូ ដែលយើងបាន ទាញយក ក៏បានដែរ។ ខេមបូរីផត សង្ឃឹមថា វិធីដែល យើងបាន ណែនាំ ខាងលើនេះ នឹងផ្តល់ភាព ងាយស្រួល ដល់អ្នក ដើម្បីទាញយក វីដេអូដែលអ្នក ចង់បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ទាញ​យក​វីដេអូ​ពី Facebook ឬ YouTube ដាក់​ចូល Camera Roll លើ iPhone ឬ iPad

  • ដោយ: Samphas
  • 3:52 PM, 17 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ