​ហេតុអ្វី​បានជា​រាងកាយ​មនុស្ស​ត្រូវការ​សារជាតិ​ស័ង្កសី​?

​ហេតុអ្វី​បានជា​រាងកាយ​មនុស្ស​ត្រូវការ​សារជាតិ​ស័ង្កសី​?

​ជាតិ​ស័ង្កសី គឺ​មាន​តួនាទី ក្នុងការ​ជម្រុញអោយមាន ប្រតិកម្ម​នៃ​ជីវ​គីមី នៅ​ក្នុង​ខ្លួនប្រាណ តាមរយៈ​ការភ្ញោ​ច​អោយមាន នូវ​អង់ស៊ីម​ប្រមាណ​ជា ១០០​ប្រភេទ​។ វា​ក៏​មាន​ភាពចាំបាច់​ចំពោះ ការវិវត្តន៍​របស់ មេ​ជីវិត​ឈ្មោល និង មាន​តម្រូវការ​ផងដែរ ក្នុងអំឡុងពេល​នៃ​ការបញ្ចេញ​គ្រាប់​អូវុល និង ការបង្ក​កំណើត ។ ជាតិ​ស័ង្កសី ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ នៅ​ក្នុង​ការ​សំយោគ​របស់ DNA ។ វា​ក៏​ត្រូវបាន​គេ ត្រូវការ​ផង​ដែរ សម្រាប់​ថែរក្សា ដល់​ប្រព័ន្ធ​ភាព​សុំា​អោយមាន​សុខភាព​ល្អ និង ជួយ​អោយ​មុខរបួស ឆាប់ ជាសះស្បើយ​។ ការរីក​ធំធាត់ និង លូតលាស់​នៅក្នុង​អំឡុងពេល​នៃ​ការ​មាន​គភ៌​, វ័យ​កុមារភាព និង វ័យ​ជំទង់ គឺ​សុទ្ធតែ​ត្រូវ​បាន​ទ្រទ្រង់ ដោយសារ​ជាតិ​ស័ង្កសី​នេះ ។​

ក្រៅ​ពី​មុខងារ​ធម្មតារ​បស់​វា ទាំងនេះ​នៅក្នុង​រាងកាយ អ្នក​ក៏​អាច​ទទួល​បាន​ផង​ដែរ​នូវ អត្ថប្រយោជន៍ ជាច្រើន ចំពោះ​សុខភាព ដែល​មាន​ប្រភព​មក​ពី​ជាតិ​រ៉ែ​ប្រភេទ​នេះ​។ វា​ជម្រុញ​អោយ​មាន​ការ​រំលាយ អាហារ​បាន​ត្រឹមត្រូវ​ល្អ និង ផ្តល់​ថាមពល​ក្នុងការ​បំបែក​អាហារ​នៅក្នុង​រាងកាយ​, ជួយ​គ្រប់គ្រង​នូវ ជំងឺ ទឹកនោម​ផ្អែម និង ការកកើត​នៃ​ជំងឺ​មុន​,​ធ្វើអោយ​ស្ថានភាព​នៃ​ស្ត្រេ​ស​ប្រសើរឡើង​, ត្រូវបាន​គេ​ប្រើ សម្រាប់​ការថែរក្សា​សុខភាព​សក់​, ជំងឺ​ត្រអក​,​ការ​ស្រក​ទម្ងន់ និង ជួយ​ក្នុង​ការគ្រប់គ្រង​ដល់ ការមើល​មិន ឃើញ​ក្នុង​ពេល​យប់​, ផ្តាសាយ​,​ការថែរក្សា​ភ្នែក និង ការ​មិន​ឃ្លាន​អាហារ​។ សារជាតិ​ស័ង្កសី បាន​ជួយ គ្រប់គ្រង​នូវ​រាល់​កត្តា​ទាំង​នេះ ដើម្បី​រក្សា​ខ្លួន​វា និង ធ្វើអោយ​រាងកាយ​មាន​មុខងារ​បាន​ដូច​ធម្មតា​។​

លើសពីនេះ ទៅទៀត ទាំងនេះ​គឺជា​អត្ថប្រយោជន៍​សំខាន់ៗ​ចំពោះ​សុខភាព ផ្សេងៗ​ទៀត ដែល​យើង អាច​ទទួលបាន​ពី​សារជាតិ​ស័ង្កសី ៖

​ការពារ​ពី​ការបង្ក​រោគ ដោយ​ការ​ជម្រុញ​អោយ​ប្រព័ន្ធ​ភាព​សុំា​របស់​រាងកាយ មាន​ភាពរឹងមាំ​។ ភាព មិន​ប្រក្រតី​ដោយ​ការ​ចម្លងរោគ​នៃ​ពពួក​ផ្សិត និង​មេរោគ​ដទៃទៀត មានដូចជា​ជំងឺ​ឈឺភ្នែក និង ជំងឺ រលាក​សួត គឺ​អាច​ត្រូវបាន​ទប់ស្កាត់បាន នៅពេលដែល រាងកាយ​ត្រូវបាន​ទទួល​នូវ​សារជាតិស័​ង្ក សី ក្នុង​បរិមាណ​មួយ​ដ៏​ត្រឹមត្រូវ​មួយ ។​

​មាន​ឥទ្ធិពល នៃ​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត​។​

​បង្ការ​ជំងឺ មហារីក​ក្រពេញប្រូ​ស្តាត ដោយសារតែ ជាតិ​ស័ង្កសី ដើរតួ​យ៉ាង​សំខាន់ ក្នុងការ ការពារ នូវ​ការបំផ្លាញ​របស់​ក្រពេញប្រូ​ស្តាត តាំងពី​ពេល​ដំបូង​មក​ម្ល៉េះ​។​
 
​ជំងឺ​ជ្រុះ​សក់ ដែល​កើតមាន​ទាំង​មនុស្ស​ពេញវ័យ និង កុមារ គឺ​ត្រូវ​បាន​ធ្វើការ​ព្យាបាល ដោយ​ការ បរិភោគ​នូវ​អាហារ ដែល​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ខ្ពស់​។ ការ​លេបថ្នាំ​គ្រាប់​ដែល​មាន​ផ្ទុក​ជាតិ​ស័ង្កសី ខ្ពស់ ក៏​អាច​ជួយ​ផងដែរ​ក្នុង​ការបង្ការ នូវ​ការ​សក់​ជ្រុះ​បន្ថែមទៀត ។​
 
​ចៀសវាង​នូវ​ការ​បាក់ឆ្អឹង ដោយ​វា​ជួយ​ធ្វើអោយ​រចនាសម្ព័ន្ធ​របស់​ឆ្អឹង​មាំមួន និង រឹង​។​
 
​ជា​ការពិត​ណាស់ សារជាតិ​ស័ង្កសី​គឺជា ជាតិ​រ៉ែ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​មាន​អត្ថប្រយោជន៍ ជាពិសេស ដែល​មនុស្ស​រាល់គ្នា ត្រូវ​តែ​រក្សា​នូវ​ជាតិ​ជាតិ​ស័ង្កសី​នេះ ក្នុង​បរិមាណ​មួយ សមស្រប នៅក្នុង​រាងកាយ ដើម្បី​ទទួលបាន​នូវ សុខភាព​ល្អ និង អាច​រស់នៅ​បាន​យ៉ាង​ល្អប្រសើរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។