ប្រទេស ១៥ មាន​អត្រាពន្ធ​ទាប​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

ការ​វាស់​ស្តង់​កម្រិត​ពន្ធ​ធ្វើ​ឡើង​ដោយ​ធនាគារ​ពិភពលោក World Bank ដោយ​ផ្អែក​លើ​កត្តា​ចំនួន ៥ ដូចជា ប្រាក់​ចំណេញ​ឬ​ពន្ធ​ប្រាក់​ចំណូល​សាជីវកម្ម​ ពន្ធ​នៃ​ការ​រួម​ចំណែក​ក្នុង​សង្គម​ ពន្ធ​ប្រាក់ខែ​ការងារ​ ពន្ធ​ទ្រព្យ​សម្បត្តិ និង ពន្ធ​លើ​ចំណូល។

 

១៥) ប្រទេស កម្ពុជា មាន​អត្រាពន្ធ​ត្រឹម​តែ ២១% ប៉ុណ្ណោះ ដោយ​កម្ពុជា​បាន​ទាក់ទាញ​វិនិយោគ​បរទេស​យ៉ាង​ខ្លាំង​ក្នុង​ពេល​ជិត ១ ទសវត្ស​ចុង​ក្រោយ​នេះ ព្រោះ​អត្រាពន្ធ​ទាប​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ខ្លួន។

 

១៤) ប្រទេស ណាមីប៊ី (Namibia) មាន​អត្រាពន្ធ​ត្រឹម ២០,៧% ដោយ​ប្រទេស​នេះ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេស​នៅ​អាហ្វ្រិក​ទាំង​៣​ដែល​ជាប់​ក្នុង​បញ្ជី​នេះ។

 

១៣) ប្រទេស អាមេនា (Armenia) មាន​អត្រា​ពន្ធ​ត្រឹម ២០,៤% ដោយ​នៅ​ពាសពេញ​ប្រទេស​នេះ​ មាន​ប្រព័ន្ធ​គ្រប់គ្រង​សាមញ្ញ​បំផុត។

 

១២) ប្រទេស លុចហ្សំបួរ មាន​អត្រាពន្ធ​ត្រឹម​តែ ២០,២% ដោយ​ការ​រៀប​ចំ​ពន្ធ​ប្រទេស​នេះ​ចូល​រួម​ដោយ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ក្នុង​សកល​លោក​ចូល​រួម។

 

១១) ប្រទេស ក្រូអាត មាន​អត្រាពន្ធ​ចំនួន ១៨,៨% ដោយ​ប្រទេស​នេះ​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​កាត់​បន្ថយ​ពន្ធ​នៅ​ក្នុង​ឆ្នាំ ២០១៣។

 

១០) ប្រទេស សិង្ហបុរី មាន​អត្រាពន្ធ​ ១៨,៤% ដោយ​សារ​អត្រា​ពន្ធ​ទាប​ ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​មក​បោះ​ទុន​ជា​ច្រើន​ក្នុង​ប្រទេស​នេះ។

 

៩) ប្រទេស ហ្សកហ្ស៊ី មាន​អត្រាពន្ធ ១៦,៤% ចាប់​តាំង​ពី​អតីត​សហភាព​សូវៀត​ដួល​រលំ​ ហ្សកហ្ស៊ី ក្លាយ​ជា​រដ្ឋ​មួយ​ដែល​មាន​ពន្ធ​ទាប​ក្នុង​តំបន។

 

៨) សហព័ន្ធ​អារ៉ាប់រួម UAE មាន​អត្រាពន្ធ​ ១៤,៨% ដោយ​ប្រទេស​នេះ​ជា​ប្រទេស​លំដាប់​លេខ​ ៤ ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​ មាន​អត្រាពន្ធ​ទាប។

 

៧) ប្រទេស ហ្សំប៊ី មាន​អត្រាពន្ធ ១៤,៨% ហើយ​ប្រទេស​នេះ​ជា​មជ្ឈមណ្ឌល​រ៉ែ​ក្រោម​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មួយ​ផង​ដែរ​របស់​ពិភពលោក។

 

៦) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត មាន​អត្រាពន្ធ ១៤,៥% គឺ​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​ផង​ដែរ​។

 

៥) ប្រទេស ឡេសូតូ (Lesotho) មាន​អត្រាពន្ធ ១៣,៦% គឺ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​ពិភពលោក​ក្នុង​តំបន់​អាហ្វ្រិក។

 

៤) ប្រទេស បារ៉ែន មាន​អត្រាពន្ធ ១៣,៥% ទោះ​បី​ជា​ប្រទេស​នេះ​មិន​សូវ​សម្បូរ​ប្រេង​ដូច​ប្រទេស​ជិត​ខាង​ខ្លួន​ក៏​ដោយ​ ប៉ុន្តែ​ពន្ធ​លើ​សេវាកម្ម​ផ្សេងៗ​នៅ​តែ​មាន​តម្លៃ​ទាប។

 

៣) ប្រទេស គុយវ៉ែត មាន​អត្រាពន្ធ ១២,៨% ប្រទេស​នេះ​ទើប​បដិសេធ​សំណើ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ក្នុង​ការ​កាត់​បន្ថយ​ពន្ធ​របស់​ខ្លួន​បន្ថែម​ទៀត។

 

២) ប្រទេស កាតារ មាន​អត្រាពន្ធ ១១,៣% គឺ​ជា​ប្រទេស អ្នក​មាន​ខាង​វិស័យ​ប្រេង​មួយ​ផង​ដែរ​នៅ មជ្ឈិមបូព៌ា។

 

១) ប្រទេស ម៉ាសេដូនី អតីត សាធារណៈ​រដ្ឋ​យូហ្គោស្លាវី មាន​អត្រាពន្ធ​ ត្រឹម​តែ ៧,៤% ដោយ​សារ​តែ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ស្ថិត​នៅ​ក្រោម ១០% ធ្វើ​ឲ្យ​ប្រទេស ម៉ាសេដូនី ក្លាយ​ជា​ប្រទេស​ដែល​មាន​ពន្ធ​ទាប​ជាង​គេ​បំផុត​នៅ​លើ​ផែន​ដី។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com