វិធី​បំបាត់​ក្លិន​មិនល្អ​នៅក្នុង​បង្គន់

បញ្ហាក្លិន​មិនល្អ​នៅក្នុង​បង្គន់​គឺជា​រឿងមួយ​យ៉ាង​សំខាន់​សម្រាប់​លោកអ្នក ជាពិសេស​សម្រាប់​អ្នកដែល​រស់នៅ​ក្នុងទី​ប្រជុំជន។ បញ្ហានេះ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់បញ្ហា​បរិស្ថាន ​និងសុខភាព ​ទៀតផង។ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយក​សាលា​សាពណ៌​ម៉ូឌែល​លីងអេជេនស៊ី ដើម្បី​បកស្រាយ​អំពី​របៀប និង​វិធី​បំបាត់ក្លិន​មិនល្អ​នៅក្នុង​បង្គន់។មូលហេតុ​បណ្ដាល​ឱ្យមាន​ក្លិនមិ​នល្អ​នៅក្នុង​បង្គន់មូល ហេតុ​បណ្ដាល​ឱ្យមាន​ក្លិន​មិនល្អ​នៅក្នុង​បង្គន់ គឺមាន​ដូច​ខាងក្រោម ៖

-ដោយសារ​មិនបាន​សម្អាត​ឱ្យបាន​ត្រឹមត្រូវ

-ដោយសារ​មិនចុច​ទឹក ឬ​លាង សម្អាត​ជុំវិញ​បង្គន់​រាល់ពេល​ប្រើប្រាស់​ហើយ

-ក្រដាស​ដែល​ប្រើប្រាស់​ហើយ​មិនបាន​យកចោល​ភ្លាមៗ

-ពុំមាន​ខ្យល់​គ្រប់គ្រាន់ ឬ​បំពង់​បឺតក្លិន​ចេញ។

មធ្យោបាយ​ការពារ​កុំឱ្យមាន​ក្លិន​មិនល្អ​នៅក្នុង​បង្គន់លោកអ្នក​គួរតែ​សម្អាត ឬ​ចុចទឹក​រាល់ការ​ប្រើ ប្រាស់​ហើយ។ ក្រដាស​បង្គន់​ដែលជូត​ហើយ​ត្រូវយក​ទៅចោល​នៅក្នុង​ធុងអនាម័យ ឬប្រើ​ធុង​សម្រាម​ដែលមាន​មាត់បិទ​បើក នៅពេល​ប្រើហើយ​រួចបោះចោល​ក្នុងធុង​នោះដោយ​បិទគ្រប​ជិតតាម​ធម្មតា ក្រដាស​បង្គន់​នៅពេល​ជូត​ហើយគឺយើង​ត្រូវបោះចោល​ទៅក្នុង​ចាន​បង្គន់។ ប៉ុន្ដែ​ភាគច្រើន​គេពុំយល់​ពីបញ្ហា​នេះទេ ដោយ​គិតថាបើ​បោះចោល​ទៅក្នុងចាន​បង្គន់​អាចបង្ក​ឱ្យមាន​ការស្ទះ​បង្គន់។ បើ​តាមការ​ស្រាវជ្រាវ​ដិតដល់ទៅ ក្រដាស​សម្រាប់​ជូតក្នុង​បង្គន់​គឺតម្រូវឱ្យ​បោះចោល​ទៅចាន​បង្គន់ មិនមែន​ដាក់ក្នុង​កន្ដ្រកសម្រាម​ទេ។ ព្រោះ​ក្រដាស​នេះមាន​លក្ខណៈ​ទន់ ពេលត្រូវ​ទឹក​ទៅវានឹង​រលាយ​អស់ ដែលមិនធ្វើ​ឱ្យបង្គន់​លោកអ្នក​ស្ទះទេ។ លើកលែង​តែក្រដាស​រឹង ឬ​សំឡីអនាម័យ វានឹង​ស្ទះបង្គន់។ ដំបូន្មាន​អ្នក​ជំនាញបើ​លោកអ្នក​ចង់ឱ្យ​បង្គន់មាន​ក្លិនល្អ លោកអ្នក​កុំផ្ទុក​ក្រដាស​ដែលជូត​ហើយ​ទៅក្នុង​កន្ដ្រក​សម្រាម ឬ​លោកអ្នក​ប្រើ​ប្រភេទធុង​សម្រាម​ដែល​បើកបិទ​កុំឱ្យមាន​ក្លិនជះ​មកក្រៅ។ ព្រោះ​ក្រដាស​ដែលជូត​ហើយ​ចោលក្នុង​ធុង​សម្រាម​វានឹង​ធ្វើឱ្យ​មានក្លិន​ជះស្អុយ​មិនខាន​ឡើយ៕

ប្រភព៖ iknow

  • វិធី​បំបាត់​ក្លិន​មិនល្អ​នៅក្នុង​បង្គន់已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ចំនេះដឹង
Tags: