ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

បន្លែឬផ្លែឈើចត់ដែលអាចជួយដល់រាងកាយបានត្រូវមនុស្សមួយចំនួនបំភ្លេចចោលដោយសារពួកគេបង្វែរញុំាតែបន្លែឬផ្លែឈើមានរសជាតិឆ្ងាញ់ឬរសជាតិប្លែក។ ការធ្វើបែបនេះនឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុសប្បូរបែបដើម្បីរុញច្រានដល់ការលូតលាស់រាល់សេរីរាង្គក្នុងរាងកាយ។ខាងក្រោមនេះនឹងបង្ហាញជូនលោកអ្នកថាអាហារល្វីងដែលលោកអ្នកមិនចូលចិត្តនោះបែរជាមាប្រយោជន៍ច្រើនយ៉ាងដល់សុខភាពទៅវិញ។វាជារឿងមួយល្អណាស់ប្រសិនជាអ្នកនឹងជ្រើសរើសយកអាហារមកញុំាដើម្បីសុខភាពល្អច្រើនជាងការជ្រើសរើសប្រភេទអាហារសម្រាប់តែញុំាដើម្បីចម្អែតក្រពះ។ការបរិភោគអាហារល្អៗនឹងជួយឲ្យសម្រស់កាន់តែស្រស់ស្អាតឡើងរួមនឹងការការពារប្រព័ន្ធការពារក្នុងរាងកាយបានល្អ ដែលអាចធ្វើឲ្យជីវិតរស់បានយូរនេះជាសារៈសំខាន់បីយ៉ាងជួយឲ្យសុខភាពល្អដោយសារការបរិភោគបន្លែឬផ្លែឈើដែលមានរសជាតិល្វីង។

១. ជាតិល្វីងជួយបង្កើតថាមពលក្នុងរាងកាយរុក្ខជាតិល្វីងសម្បូរដោយវីតាមីនអេវីតាមីនស៊ីវីតាមីនខេនិងសារធាតុរ៉ែកាល់ស្បូមប៉ូតាស្យូមនិងម៉ាញេស្យូមអាហារទាំងនោះក៏ពោរពេញទៅដោយជាតិអាស៊ីតហ្វរឡេនអាស៊ីហ្វីប៊ឺដែលជួយកាត់បន្ថយជាតិខ្លាញ់ដែលបង្កើតថាមពលក្នុងរាងកាយរុក្ខជាតិល្វីងក៏ជួយធ្វើឲ្យស្បែកភ្លឺថ្លាដោយសារធាតុទាំងនោះចូលទៅជួសម្រួលប្រព័ន្ធសសៃប្រសាទឲ្យរឹងមាំសម្រួលសសៃឈាមមិនឲ្យកក(វិតាមីនខេ)និងមានសារធាតុphytonutrientsដែលជួយសុខភាពភ្នែក។

២.សម្រួលការរំលាយអាហារយ៉ាងស័ក្តិសិទ្ធិសារធាតុល្វីងនឹងជួយទៅជំរុញការផលិតអង់ស៊ីននិងលំហូរទឹកប្រមាត់ឲ្យប្រសើរឡើងដែលមានប្រសិទ្ធិខ្ពស់ក្នុងការរំលាយអាហារ។រឿងនេះធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការបរិភោគអាហារគ្រប់ប្រភេទដោយមិនសូវមានការព្រួយបារម្ភ។សារធាតុfiberខ្ពស់ក្នុងរុក្ខជាតិបៃតងនេះនឹងជួយជម្រុះកាកសំណល់អាហារទាំងឡាយដែលតោងជាប់បំពង់អាហារ។ជាពិសេសសារធាតុល្វីងក្នុងរុក្ខជាតិនិងជួយបន្សាបជាតិពុលទាំងឡាយក្នុងរាងកាយតាមរយៈការសម្រួលដល់ការធ្វើប្រតិកម្មនៃជាតិកូឡេស្តេរ៉ុល ការរក្សាតុល្យភាពអ័រម៉ូន សម្រួលឈាមនិងមេតាប៉ូលីខ្លាញ់។ចំពោះអ្នកមានជំងឺធាតុគួរបរិភោគជាតិល្វីងនេះឲ្យបានច្រើន ព្រោះវានឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងជាតិខ្លាញ់ក្នុងរាងកាយ។

៣. ជាតិល្វីងនឹងជួយបង្ក្រប់សារធាតុក្នុងរាងកាយដោយសារមនុស្សភាគច្រើនមិនមានចំណង់ចំណូលចិត្តចំពោះអាហារល្វីងធ្វើឲ្យរាងកាយសម្បូរដោយអាហារដែលមានរសជាតិផ្អែប្រៃជូរច្រើន។ដូច្នេះកាបរិភោគអាហារល្វីងនឹងជួយបង្រ្កប់តម្រូវការរបស់សរីរាង្គកាយ។អ្នកគួរចងចាំថាការបរិភោគរុក្ខជាតិល្វីងគ្មានជាតិគីមីនិងមានផលប្រយោជន៏ច្រើនជាពិសេសវានឹងធ្វើឲ្យអ្នកមិនសូវឃ្លានអាហារផ្តេសផ្តាសព្រមទាំងមានរូបរាងស្អាតនិងរស់រវើកថែមមួយកំរិតទៀត៕

ប្រភព៖ iknow

  • ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:សុខភាព
Tags: