ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ជួញដូរ​គ្រឿងញៀន​ដាក់ពន្ធនាគារ​

បន្ទាយមានជ័យ:
​ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​នគរបាល​ចាប់ខ្លួន​បញ្ជូន​តុលាការខេត្ត​ដល់ ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្នកាល​ព្រឹក​ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០១៦​។​

ជនសង្ស័យ​ម្នាក់​មានឈ្មោះ​គុណ កុសល​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​/​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​សារភាព​មុខ​ចៅក្រម​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ថ្នាំញៀន​រយៈ​៣​ខែ​ហើយ​ដែលរ​កសី​ុ​មុខរបរ​នេះ​ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ប្រភេទ​ខេ ទឹកកក​ចំនួន​៥​ថង​តូច​ស្មើ​១,៣​ក្រាម​។​

​មន្ត្រីនគរបាល​ប្រឆាំង​ការ​ជ​ញ​ដូរ​គ្រឿងញៀន​ខេត្ត​ម្នា​ក់បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ​គុណ កុសល មុខសញ្ញា​ចាស់ របស់​សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ចាប់ខ្លួន​មាន​បក្ខពួក​ចំនួន​២​នាក់​ទៀត​បាន​កសាង​សំណុំរឿង​បញ្ជូន​តុលាការ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ចៅក្រម​ស៊ើប​សង្កេត ចាត់ការ​បន្ថែមទៀត​៕

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ជួញដូរ​គ្រឿងញៀន​ដាក់ពន្ធនាគារ​
​ជនសង្ស័យ​ម្នាក់​គុណ កុសល ប្រុស​អាយុ​២០​ឆ្នាំ​បទ​ជួញដូរ​គ្រឿងញៀន (​ភ្នំ​ធំ​)​