លោក Pellegrini លើក​ទឹកចិត្ត​ឲ្យ​ក្រុម Man City បង្កើត​ភាពអស្ចារ្យ​

លោក Manuel Pellegrini បាន​គាំទ្រ​ឲ្យក្រុម Manchester City របស់​លោក បង្កើត​ភាពអស្ចារ្យ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​វគ្គបន្ត​បន្ទាប់ទៀត ក្រោយពី​ពួកគេ​បាន​យកឈ្នះលើ​ក្រុម Dynamo Kiev ដើម្បី​ឈាន​ទៅប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាលើក​ទីមួយ​។pellegriniMan City បាន​ចាញ់​ក្រុម Barcelona ក្នុងវគ្គ ១៦ ក្រុមចុង​ក្រោយ​ក្នុង​រដូវកាល​ពី​រលើកចុង​ក្រោយ​នេះ ប៉ុន្តែ ពួកគេ​នឹង​ដឹងពីគូ​ប្រកួត​របស់​ខ្លួន​ក្នុងការ​ចាប់ឆ្នោត​នៅថ្ងៃ​ស្អែក​នេះ​ សម្រាប់​វគ្គ ៨ ក្រុម​ចុងក្រោយ ក្រោយពី​ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ កាលពី​ថ្ងៃអង្គារ​បានជួយ​ឲ្យ​ពួកគេ​ឈ្នះ​ទាំងពីរ​ជើង ៣-១។

ការមាន​ទម្រង់​លេងរង្គោះ​រង្គើ​ក្នុងលីក​របស់ Man City បង្ហាញថា ពួកគេ​មិនមែន​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​សម្រាប់ Champions League​ ឡើយ ប៉ុន្តែ ក្រោយពី​បញ្ចប់​ដោយ​ការឈរ​លេខ ១ ក្នុង​ពូល មុននឹង​ទម្លាក់​ក្រុម Dynamo លោក Pellegrini ពោរពេញដោយ​ក្តីសង្ឃឹម​ថា ការ​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀតកំពុង​ស្ថិតនៅ​ពីមុខ​ពួកគេ៕