រុះរើ​គណៈរដ្ឋមន្ត្រី​ ព្រម​ជាមួយនឹង​ការ​បំបែក​ក្រសួង​ថ្មី​ទៀត​ឲ្យ​សំពីងសំពោង​ ?

​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បញ្ជាក់​ថា​ រដ្ឋមន្ត្រី​នៅ​តាម​បណ្តា​ក្រសួង​ជិត​១០​នាក់​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ និង​បញ្ចប់​មុខ​តំណែង​ការងារ​ ក្នុង​ដំណើរការ​រុះរើ​គណៈរដ្ឋមន្ត្រី​ទ្រង់​ទ្រង់​ធំ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ជូន​រដ្ឋសភា​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ដើម្បី​សុំ​ការ​អនុម័ត​ ខណៈ​ប្រភព​ខ្លះ​ទៀត​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ មាន​ក្រសួង​បច្ចុប្បន្ន​ចំនួន​២​ត្រូវ​បាន​បំបែក​ជា​ក្រសួង​ថ្មី​បន្ថែម​លើ​ក្រសួង​-​រដ្ឋលេខាធិការដ្ឋាន​ចំនួន​២៨​ដែល​មាន​ស្រាប់​ គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បំបែក​ជា​ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បំបែក​ជា​ក្រសួង​អប់រំ​ និង​ក្រសួង​យុវជន​ និង​កីឡា​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ និង​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​រដ្ឋមន្ត្រី​ ឬ​រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​-​រដ្ឋលេខាធិការដ្ឋាន​ គឺជា​រឿង​ធម្មតា​ទេ​ ប៉ុន្តែ​ការ​បំបែក​ក្រសួង​ថ្មី​បន្ថែម​ទៀត​ ខណៈ​ក្រសួង​-​រដ្ឋលេខាធិការដ្ឋាន​មាន​ចំនួន​ច្រើន​គ​គោក​ស្រាប់​ហើយ​នោះ​ ឲ្យ​កើន​ចំនួន​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គនាយករង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ ប្រធាន​ការិយាល័យ​ អនុប្រធាន​ការិយាល័យ​ រហូត​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​…​សំពីងសំពោង​ រ​ណេ​ង​រណោង​ជា​ការ​បំផ្លិចបំផ្លាញ​ថវិកាជាតិ​ជា​ញើស​ឈាម​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ទៅ​វិញ​ទេ​ និង​គ្រាន់​បាន​បង្ហាញ​អំពី​សិល្បៈ​នៃ​ការ​ចែករំលែក​អំណាច​គ្នា​ ដើម្បី​ផលប្រយោជន៍​នៅ​តាម​បណ្តា​ក្រសួង​ នៅ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​មក​ដល់​ប៉ុណ្ណោះ​ ។​

​រដ្ឋមន្ត្រី​នៃ​បណ្តា​ក្រសួង​ដែល​ប្រឈម​នឹង​ការ​ផ្លាស់​ប្តូរ​ និង​បញ្ចប់​មុខ​តំណែង​នោះ​ រួម​មាន​ ៖​ ១-​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ ២-​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​,​ ៣-​ឯកឧត្តម​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ ៤-​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​,​ ៥-​ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​,​ ៦-​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​…៕​

រុះរើ​គណៈរដ្ឋមន្ត្រី​ ព្រម​ជាមួយនឹង​ការ​បំបែក​ក្រសួង​ថ្មី​ទៀត​ឲ្យ​សំពីងសំពោង​ ?

Related