ប្រជុំ​បូកសរុប​ ការ​ប្រឡងប្រណាំង​ដល់​ប៉ុស្តិ៍​ និង​រដ្ឋបាល​ក្នុង​ការងារ​អនុវត្ត​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព​

ប្រជុំ​បូកសរុប​ ការ​ប្រឡងប្រណាំង​ដល់​ប៉ុស្តិ៍​ និង​រដ្ឋបាល​ក្នុង​ការងារ​អនុវត្ត​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការ​ប្រឡងប្រណាំង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ប្រចាំឆ្នាំ​២០១៥​។ ​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី លោក​ គោ ​ស៊ុំ​សារឿ​ត​ អភិបាលខេត្ត​បន្ទា​យមានជ័យ អង្គភាព​ស្នងការ​នគរបាល​ខេត្ត អង្គភាព​អាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក​ និង​ឃុំ សង្កាត់​សរុប​មាន​ចំនួន​២៣០​នាក់​បាន​ចូលរួម​ផង​ដែរ​។​

ក្នុង​កិច្ចប្រជុំ​នោះ ​លោក​ គោ ​ស៊ុំសារឿ​ត ​បាន​មានប្រសាសន៍ថា​ ថ្ងៃនេះ​ក្នុង​សាល​ប្រជុំ​ខេត្ត​បាន​បូក​សរុប​ការងារ​ប្រឡងប្រណាំង​ភូមិ​-ឃុំ​សុវត្ថិភាព​នេះ​គឺ​មាន​គោលបំណង​ចង់​ជំរុញ​ការចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ឲ្យ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​។​

លោក ​គោ​ ស៊ុំ​សារឿ​ត​ បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​១​ឆ្នាំ​ ខេត្ត​បន្ទាយមានជ័យ ​បាន​ធ្វើ​ការ​ប្រឡង​ប្រណាំ​ង​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​មាន​៦​ចំណុច​ ទី១​ នគរបាល​ត្រូវ​ចាត់​វិធាន​បន្ថែម​លើ​ការ​ចុះ​ល្បាត​ និង​យាម​ប្រចាំការ​នៅ​តាម​គោលដៅ​ទាំងយប់​ទាំង​ថ្ងៃ ងាយស្រួល​ស្វែងរក​ចាប់​បទល្មើស​នានា​ ដែល​អាច​កើត​មាន​ឡើង​នៅក្នុង​ភូមិ​ឃុំ​របស់​អ្នក ទី២ ​នគរបាល​នៅ​តាម​ប៉ុស្តិ៍​ត្រូវ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​លើ​សមាស​ភាព​ក្រុម​ក្មេង​ទំនើង​តាម​មូលដ្ឋាន​ ដែល​ពួកគេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំ​ង ទី​​៣ ​នគរបាល​ត្រូវ​បន្ត​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ជាពិសេស​ល្បែង​កន្ទុយលេខ​ជាដើម​ ទី​៤ ​កងកម្លាំង​ទាំងអស់​ត្រូវ​ជៀសវាង​ដាច់ខាត​កុំ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ទាំង​នេះ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​បំផុស​ឲ្យ​ពួកគាត់ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ជាពិសេស​នោះ​គឺ​បន្ត​ប្រតិបត្តិការ ចាប់​ទាំង​ម៉ូតូ​ និង​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ក្លែ​ង​ក្លាយ​នៅ​លើ​ដងផ្លូវ​សាធារណៈ ទី​៥​ បញ្ហា​ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម ខ្លាំង​ជាង​គេ​គឺ​បញ្ហា​គ្រឿងញៀន​តែម្តង​គឺ​កម្លាំង​នគរបាល​ទាំងអស់ ​ត្រូវ​បន្ត​ស្រាវជ្រាវ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា តាម​មូលដ្ឋាន ​ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ដើម្បី​សង្គម​ខ្មែរ​ទាំងមូល ទី​​៦ ​ត្រូវ​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ទាំងអស់​ ត្រូវ​រួម​សាមគ្គី​គ្នា នៅក្នុង​អង្គភាព​របស់​ខ្លួន ដើម្បី​សម្រេច​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ខិតខំ​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ផង​ដែរ​។

​លោក​ គោ ​ស៊ុំ​សារឿ​ត ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ការ​ប្រឡងប្រណាំង​១​ឆ្នាំនេះ ​ប៉ុស្តិ៍​នគរបាល​ ដែល​បាន​ទទួល​ប័ណ្ណសរសើរ​តាម​ចំណាត់ថ្នាក់​មាន​ចំនួន​៦៤​ប័ណ្ណសរសើរ​ផ្នែក​រដ្ឋបាល ​ត្រូវ​បាន​ផ្តល់​ប័ណ្ណសរសើរ​តាម​ចំណាត់ថ្នាក់​មាន​ចំនួន​៦៤​ប័ណ្ណសរសើរ​ផង​ដែរ​៕