លោក​បណ្ឌិត អនុប្រធាន​ទី​២ រដ្ឋសភា ទទួល​ជួប​សវនាការ​ជាមួយ​ទូត​ថ្មី នៃ​ប្រទេស​ម៉ុង​ហ្គោ​លី​

លោក​បណ្ឌិត អនុប្រធាន​ទី​២ រដ្ឋសភា ទទួល​ជួប​សវនាការ​ជាមួយ​ទូត​ថ្មី នៃ​ប្រទេស​ម៉ុង​ហ្គោ​លី​



ភ្នំពេញ ​៖​ លោក​បណ្ឌិត ងួន ញ៉ិល ប្រធាន​រដ្ឋសភា​ស្ដីទី នា​រសៀល​ម៉ោង​២ ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ បាន​ទទួល​ជួប​សវនាការ​ជាមួយ​លោក Lodoidamba GALBADRAKH ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​ម៉ុងហ្គោលី នៅ​វិមាន​រដ្ឋសភា។

គោលបំណង​នៃ​ការ​ចូល​ជួប​សវនាការ​នេះ ដើម្បី​ជា​ការ​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​សុំ​ការ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋសភា ដើម្បី​ឲ្យ​ការងារ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពជា​ទទួល​បាន​ជោគជ័យ​៕