សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ នៅ​ស្រុក​ភ្នំស្រុក​

សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ នៅ​ស្រុក​ភ្នំស្រុក​



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​ ​នៅ​ស្រុក​ភ្នំស្រុក​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រិ​យ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំ​ស្រុក​ និង​មួយ​កន្លែង​ទៀត​នៅ​ភូមិ​ខ្ចាស់ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​ ពិធី​នេះ​មានការ​ចូលរួម ​លោក​ ហាប់ អូ​ម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​លោក អ៊ុង អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ប្រធាន​មន្ទីរ អង្គភាព សិស្ស ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។

​លោក​ អោម ​ចន្ថា​ បាន​មានប្រសាសន៍ថា​ ក្នុងនាម​អាជ្ញាធរ​ខេត្ត​សូម​គាំទ្រ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំ​ពោះ​រាល់​គំនិត​ផ្ដួចផ្ដើម ​និង​ការ​ប្រឹងប្រែង​លើ​វិស័យ​ទឹក​ស្អាត ​និង​អនាម័យ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លា​ជាប្រចាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោ​ម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​ និង​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដើម្បី​ស្ដារ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ​រួម​ទាំង​ការ​ជួយ​ឧប​ត្ថម្ភ​គាំទ្រ​ពី​សហគមន៍​ជាតិ អន្តរជាតិ​ម្ចាស់​ជំនួយ​ក្នុង​ និង​ក្រៅប្រទេស ​ព្រមទាំង​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​ជាតិ អន្តរជាតិ ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សកម្ម​។

​លោក ​អោម ​ចន្ថា ​បាន​ឲ្យ​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​ជនបទ​មានការ​លើកកម្ពស់​សុខភាព​អនាម័យ​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ​ហើយ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ចំ​ពោះ​លោក​-​លោកស្រី​ជា​ម្ចាស់​ជំនួយ អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​និ ង​ផ្នែក​ឯកជន​ទាំងអស់​ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​នានា មេត្តា​ជួយ​បន្ត​ជ្រោមជ្រែង​គាំទ្រ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ និង​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រ​ជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ​និង​សំបូរ​រុងរឿង​ថែមទៀត​។

​លោក ហាប់ ​អូ​ម៉ាលី ​ក៏បាន​និយាយ​ដែរ​ថា ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ដែល​បាន​គាំទ្រ​គម្រោង​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ជនបទ​ទី​២ (RWSSP-2) និង​អង្គការ​លៀន អេ​ដ (LIEN AID)​ ដែល​បាន​សហ​ការ​បំពេញបន្ថែម ធ្វើ​ឲ្យ​ភូមិ​ទាំង​២​មាន​ទឹក​ស្អាត​ប្រើប្រាស់ ជា​មួយ​នេះ​ដែរ​​ លោក​ក៏​សូម​សម្ដែង​នូវ​កា​រ​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ស្មារតី​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ និង​កិច្ច​សហប្រតិបត្តិការ​គាំ​ទ្រ​យ៉ាង​ស្អិតល្មួត​របស់​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បណ្ដា​មន្ទីរ​ពាក់ព័ន្ធ ស្ថាប័ន​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​លើ​គ្រប់​វិស័យ ដើម្បី​រួមចំណែក​អនុវត្តន៍​ដោយ​ជោគជ័យ​នូវ​គោល​ន​យោ​បាយ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ ជាពិសេស​គោលដៅ​អភិ​វ​ឌ្ឍន៍​សហស្សវត្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​កំណត់​ថា ​នៅ​ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ទទួល​បាន​សេវា​ទឹក​ស្អាត ​និង​ការប្រតិបត្តិ​បរិស្ថាន​អនាម័យ​ល្អ​មួយ​រយ​ភាគរយ​ផង​ដែរ​៕​

សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ នៅ​ស្រុក​ភ្នំស្រុក​

សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ នៅ​ស្រុក​ភ្នំស្រុក​

សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ នៅ​ស្រុក​ភ្នំស្រុក​

សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​២​កន្លែង​ នៅ​ស្រុក​ភ្នំស្រុក​