ប្រាសាទ​បាពួន​ពេល​ទស្សនា​ប្រែ​ពណ៌​ទៅតាម​ពេល​ ថ្ងៃ​ឬ​យប់​ជា​ប្រាសាទ​ភ្នំ​៥​ថ្នាក់​ដ៏​អស្ចារ្យ​

ប្រាសាទ​បាពួន​ពេល​ទស្សនា​ប្រែ​ពណ៌​ទៅតាម​ពេល​ ថ្ងៃ​ឬ​យប់​ជា​ប្រាសាទ​ភ្នំ​៥​ថ្នាក់​ដ៏​អស្ចារ្យ​



សៀមរាប ៖ នៅ​ក្នុង​ចំណោម​ប្រាសាទ​ទាំង​៣​មាន​ប្រាសាទ​បាយ័ន ប្រាសាទ​​ភិមានអាកាស និង​ប្រាសាទ​បាពួន ដែល​ស្ថិត​ក្នុង​ទីតាំង​ក្បែរ​គ្នា ​ហើយក៏​ជា​ប្រាសាទ​ដែល​បរទេស​ចម្រុះ​សាសន៍​កោតសរសើរ​ជា​ខ្លាំង​ទៅ​នឹង​ស្ថាបត្យករ​ដ៏​ស្ញប់ស្ញែង​របស់​បុព្វបុរស​ខ្មែរ​នៅ​ក្នុង​ចន្លោះ​គ​.​ស​១០៥០ ដល់ ១០៦៦ នា​រជ្ជកាល​ព្រះបាទ​ឧទិ​យា​ទិ​ត្យ​វរ្ម័ន ។ តាម​ការ​រៀប​រាប់រប​ស់​ព្រឹទ្ធបុរស ឡោ សាន បានបង្ហាញ​ពី​គំហើញ​នៃ​ច្បាប់ដើម​លទ្ធិ​ព្រហ្មញ្ញណ៍​សាសនា លុះ​គ​.​ស ១៤៣១​បាន​ផ្លាស់ប្ដូរ​មក​ពុទ្ធ​និយម​ហើយ​ភស្តុតាង​បាន​បង្ហាញ​ បើ​មើល​ពី​ទិស​ខាងលិច​ប្រាសាទ​គឺ ព្រះពុទ្ធ​បរិ​និព្វាន ។ នៅក្នុង​បច្ចេកទេស​សាងសង់​ជា​ប្រាសាទភ្នំ​៥​ថ្នាក់​ក៏​ស្ថិត​ភ្ជាប់​ស្ពាន​ហាល​មាន​ប្រវែង​២៥០​ម៉ែត្រ ទទឹង​ប្រវែង​២,៥០​ម៉ែត្រ មាន​បង្គោល​ស្ពាន​ទ្រ​ចំនួន​៥៤៧​បង្គោល​ជា​គំនិត​វិទ្យាសាស្ត្រ​ដើរ​មុន​អឺរ៉ុប (​សវ​ទី​១០) ជា​ទស្សនៈ​មនុស្សនិយម​, គោរព​ធម្មជាតិនិយម នាំ​មនុស្ស​អោយ​ស្គាល់​សីល​៥ តាម​ឱវាទ​ព្រះពុទ្ធ​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង។ ប្រាសាទបាពួន​មាន​ស្រះ​ទឹក​បុរាណ​សម្រាប់​ជម្រះ​រាង កាយ​មុន​ទៅលើ​កំពូល​ប្រាសាទ​ ដែល​ជា​គំនិត​វិទ្យាសាស្ត្រ​មុន​អឺរ៉ុប​២០០​ឆ្នាំ ។ លោក ឡោ សាន បន្តថា​ប្រាសាទបាពួន​បាន​ជួសជុល​ដោយ​សាលា​ចុង​បូព៌ា​បារាំង​ប្រើ​រយពេល​១៥​ឆ្នាំ ។ ការជួសជុល នេះ​ព្រះ​វត្តមាន​សម្តេច​តា សម្តេច​ព្រះ​នរោត្តម​សីហនុ ឆ្នាំ​២០០៧ ។ ចុងក្រោយ​ស្ថាបត្យកម្ម វណ្ណ​ម៉ូ​នី​វណ្ណ ចម្លង​តាម​ប្រាសាទបាពួន​មក​បង្កើត​នូវ​ជិត​សាកលវិទ្យាល័យ​ភ្នំពេញ​លើ​វិទ្យា​សា្ថ​ន ភាសាបរទេស ។ ប្រភព​ពត៌មាន​បន្ថែមថា​អ្នកការទូត​ចិន ជីវ​តាក្វាន់ គ​.​ស ១២៩៦-១២៩៧ បានមក​ដល់ទី​ក្រុង​អង្គរធំ​ឃើញ​នូវ​ស្នាដៃ​ដុំកំភួន​ដោយ​ឃើញ​ពេលព្រឹក​ប្រាសាទភិមានអាកាស ប្រាសាទបាយ័ន និង​ប្រាសាទបាពួន មាន​សម្រស់​មួយបែប​ប្លែកៗ​ពីគ្នា​ហើយ​ប្រាសាទ​ទាំង​៣​នេះ បាន​ដូរ​ទម្រង់​តាមផ្លូវ​ចិត្ត និង​តាម​រដូវ​កាល​របស់​ជាតិខ្មែរ។

លោក ឡោ សាន បន្ត​ថា នៅ​យប់​ខែងងឹត​ប្រាសាទ​ទាំង​បី​ពោ​ពេញ​ដោយ​ពណ៌​និល​ច្នៃ​មួយ​បែប ហើយ​លុះដល់​ខែ​ពេញ​បរ​មី ប្រាសាទ​ទាំង​បី​មាន​ប្រាសាទបាយ័ន​ពណ៌​ប្រាក់ ប្រាសាទ​ភិមាន​អាកាស​ពណ៌ មាស និង​ប្រាសាទ​បាពួន​ពណ៌​ឆ្លុះ​ពី​មាស​មក​ប្រាក់​ជា​ទិដ្ឋភាព​រួមមួយ​គួរអោយ​អស្ចារ្យ​បំផុត ហើយ​នេះ​ជា ពាក្យ​ជា​ទឹកចិត្ត​កោតសរសើ​ដល់​ទេពកោសល្យ​សិល្បៈ​ខ្មែរ​ដែល​ទាក់ទាញ​ផលប្រយោជន៍​ពី​ធនធាន ធម្មជាតិ និង​ដោយ​បុព្វ​ខ្មែរ​បន្សល់​ស្នាដៃ​ទឹកដៃ​សិល្បៈ​ដែល​មិនអាច​នឹកឃើញ​ដូចនេះ​បាន​គឺ ព្រះរាជា​ខ្មែរ​អាច​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ផ្កាយ​នុប្ប​គ្រោះ​ក្នុង​លំហ​មេឃ​យ៉ាង​ប្រាកដ៕
ប្រាសាទ​បាពួន​ពេល​ទស្សនា​ប្រែ​ពណ៌​ទៅតាម​ពេល​ ថ្ងៃ​ឬ​យប់​ជា​ប្រាសាទ​ភ្នំ​៥​ថ្នាក់​ដ៏​អស្ចារ្យ​

ប្រាសាទ​បាពួន​ពេល​ទស្សនា​ប្រែ​ពណ៌​ទៅតាម​ពេល​ ថ្ងៃ​ឬ​យប់​ជា​ប្រាសាទ​ភ្នំ​៥​ថ្នាក់​ដ៏​អស្ចារ្យ​