លំនៅឋាន​នៅ​ក្រោយ​ផ្សារ​ពាណិជ្ជកម្ម​ចំនួន​៥​ខ្នង ​ត្រូវ​ភ្លើង​ឆាបឆេះ​សល់​តែ​ផេះ

ព្រះសីហនុ​ ៖ ​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​លេប​ត្របាក់​លំនៅឋាន​​​អ្នក​លក់ដូរ​ នៅ​ខាង​ក្រោយ​ផ្សារ​ពាណិជ្ជកម្ម ចំនួន​៥​ខ្នង​សល់​តែ​ផេះ ​ក្នុង​នោះ​មាន​ផ្ទះ​លោក​នាយក​រង​សាលាបឋមសិក្សា​ជា ស៊ីម ផង​ដែរ​ ​​​​​​ហើយ​ទ្រព្យសម្បត្តិ​ជាច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ក្នុង​ភ្នក់ភ្លើង។ ប៉ុន្តែ​សំណាងល្អ ក្នុង​ហេតុការណ៍​នេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ គ្រោះថ្នាក់​អាយុជីវិត​នោះ​ទេ គ្រាន់​តែ​មាន​លោកយាយ លោកតា​២​នាក់​ប៉ុណ្ណោះ​ រង​របួស​ស្រាល (​រលាកភ្លើង​) ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ហេតុការណ៍​អាក្រក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ខាង​ក្រោយ​ផ្សារ​ពាណិជ្ជកម្ម ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​២ ក្រុង​ព្រះសីហនុ។

នៅ​ក្នុង​ហេតុការណ៍​នោះ​ គេ​សង្កេតឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​របស់​ស្នងការ​ប៉ូលិស, ​កំពង់ផែ និង ប៉េអឹម ​បាន​ចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ​​ ប៉ុន្តែ​ការ​ជួយ​ពន្លត់​មាន​លក្ខណៈ​ពិបាក​បន្តិច ដោយសារ​ផ្លូវ​ចំណុច​នោះ មាន​សភាព​តូច​ចង្អៀត ស្ទើរតែ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិនបាន​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​រយៈពេល​ជាង​មួយ​ម៉ោង ទើប​ពន្លត់។

មូលហេតុ​នៃ​ការ​បង្ក​​ឲ្យ​មាន​អគ្គិភ័យ​នេះ ត្រូវបាន​សមត្ថកិច្ច​អះអាង មកពី​ទុស្សេ​​​ខ្សែភ្លើង ផ្តើមចេញ​ពី​ផ្ទះ​អ្នកលក់​ចាហួយ​មួយ​កន្លែង នៅ​ជាប់​នឹង​ផ្លូវ ហើយ​ក៏បាន​រាលដាល​យ៉ាង​ឆាប់រហ័ស ទៅ​ឆេះ​បន្តបន្ទាប់ រហូតដល់​៥​ខ្នង ក្នុង​នោះ​ក៏​មាន​ផ្ទះ​លោក លី ចិត​សាមគ្គី ជា​នាយករង​នៃ​សាលាបឋមសិក្សា​សម្តេច ជា ស៊ីម មួយ​ខ្នង​ផង​ដែរ ដោយ​ផ្ទះ​គាត់​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង សូម្បីតែ​សម្ភារៈ​មាននៅ​ក្នុងផ្ទះ ក៏​យក​មិនទាន់​ដែរ ដោយសារ​ក្រុមគ្រួសារ​គាត់​ជាប់រវល់​ធ្វើការ​ងារ​នៅ​ខាងក្រៅ។

ចំពោះ​ទំហំ​នៃ​ការខូចខាត មិនទាន់​បានដឹង​ប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា លំនៅឋាន តូចធំ ចំនួន៥ខ្នង​ ត្រូវ​ឆាបឆេះ​សល់​តែ​ផេះ។

គួរបញ្ជាក់​ផង​ដែរ​ថា ផ្សារ​ពាណិជ្ជកម្ម​នេះ​ គឺជា​ផ្សារ​តូច​មួយ ស្ថិតនៅ​ចំ​កណ្ដាល​ក្រុង​ព្រះសីហនុ ប៉ុន្តែ​ស្ថានភាព​នៃ​ផ្សារ ហាក់​បីដូច​ជា​មាន​ភាព​អនាធិបតេយ្យ​បន្តិច ដោយ​អ្នក​លក់​ដូរ​ភាគច្រើន​បាន​យក​ដី​ចិញ្ចើម​ផ្លូវ ធ្វើជា​កន្លែង​លក់ដូរ​ ជាហេតុ​ធ្វើឲ្យ​ផ្លូវ​ទាំងមូល ​ដែល​មាន​ទំហំ​ធំ​ ទៅ​ជា​រួម​តូច​ចង្អៀត ពិបាកធ្វើ​ចរាចរ​​ចេញចូល​។ ចំពោះ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​ផ្សារ សំណូមពរ​ដល់​អាជ្ញាធរ គួរ​មានការ​ពិនិត្យ​ឡើង​វិញ ហើយ​ធ្វើ​យ៉ាង​ណា រៀបចំ​ជុំវិញ​ផ្សារ​នេះ ឲ្យ​មាន​របៀបរៀបរយ និង​ធំ​ទូលាយ ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ដូច​ផ្លូវ​ផ្សេងៗ​ផង ពីព្រោះ​ថា ផ្លូវ​តូច​បែបនេះ​គឺជា​ផល​ប៉ះពាល់​មួយ​យ៉ាង​ធ្ងន់ធ្ងរ បើ​សិន​ជា​មាន​ឧបទ្ទវហេតុ​អ្វីមួយ​កើតឡើង ជាក់ស្ដែង​ដូចជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ជាដើម៕