កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រៃវែង លោក យុន ឈុ​ន្នី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

លោក យុន ឈុ​ន្នី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា គោលបំណង​កិច្ចប្រជុំ​គឺ​រួមគ្នា​រិត​បន្តឹង​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ឲ្យ​នៅ​កម្រិត​ទាប រួមគ្នា​កាត់បន្ថយ​គ្រោះ​ថ្នាក់​តាមរយៈ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ដល់​គ្រប់​មូលដ្ឋាន​ទាំងអស់ រួមគ្នា​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដើម្បី​ទប់ស្កាត់​ការ​គ្រោះថ្នាក់​ឲ្យ​បាន​ដល់​កម្រិត​តាម​រយៈ ​ការ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ការ​ផាកពិន័យ ការ​ផ្តន្ទាទោស​តាមច្បាប់ ប្រជាពលរដ្ឋ​និង​ងាក​ទៅ​រក​ការ​គោរព​ច្បាប់​ទាំងអស់គ្នា នោះ​ការ​គ្រោះថ្នាក់​ និង​ថយ​ចុះ​យ៉ាង​ច្រើន។

លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​កន្លងមក បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​ច្បាប់ និង​នៅ​ពេល​បើកបរ​បាន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៨០%​។

លោក​ឧត្ដម​សេនីយ៍​ត្រី រស់ វណ្ណា ស្នងការ​រង​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​៥៥​លើក លើ​៦៤​លើក ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​១៣​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ និង​ខូចខាត​សម្ភារៈ​រួម​មាន​មនុស្ស​ស្លាប់​ចំនួន​៤៥​នាក់ របួស​៦៤​នាក់ រថយន្ត​ខូច​ចំនួន​៣៧​គ្រឿង ម៉ូតូ​ខូច​ចំនួន​៥៥​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​៥​គ្រឿង​។ កត្តា​គ្រោះ​ថ្នាក់​បណ្ដាល​មកពី​អ្នកបើកបរ បើក​ហួស​ល្បើ​ន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព​អ្នក​ដទៃ អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង អ្នកបើកបរ​មិន​ពាក់មួក​សុ​វត្ថ​ភាព និង​ដាក់​កញ្ចក់​មើល​ក្រោយ​។ ការ​បត់​ឆ្វេង​ស្តាំ មិន​ឲ្យ​សញ្ញា។

លោក ជា សុ​មេធី អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​លុបបំបាត់​ភាព​អសកម្ម​នានា​ឲ្យ​អស់ នូវ​អ្វី​ដែល​ខុសឆ្គង​និង​វិន័យ​កម្លាំង​នគរបាល ការ​ផាក​ពិន័យ​លើស​ច្បាប់​កំណត់​ត្រូវ​លុបបំបាត់​ឲ្យ​បាន មិន​ត្រូវ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​ថ្នាក់ដឹកនាំ ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​កសាង​ប្រទេស និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ការកាត់បន្ថយ​ភាព​ក្រី​។ សូម​ទប់ស្កាត់​ឲ្យ​បាន​នូវ​រថយន្ត​ទាំង​ឡាយ​ណា ​ដែល​ដឹក​លើស​ទម្ងន់​ក្រិត​កំណត់ ដែល​ធ្វើ​ឲ្យ​ខូច​ផ្លូវ ថ្នល់ ស្ពាន ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​កន្លងមក សូម​ឲ្យ​សមត្ថកិច្ច អង្គភាព​ពាក់​ព​ន្ធ័ អាជ្ញាធរ​មូលដ្ឋាន​បន្ត​រ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នេះ​បន្ត​ទៀត រួមគ្នា​គិត រួមគ្នា​គូរ រួមគ្នា​ទទួលខុស​ត្រូវ ដើម្បី​ខេត្ត​ព្រៃវែង​គ្មាន​ការ​គ្រោះថ្នាក់​ចរាចរណ៍​ចាប់​ពី​ពេលនេះ​តទៅ បន្ទាប់ពី​កិច្ច​ប្រជុំ ចប់ លោក​ទាំងពីរ​បាន​ទៅ​បើ​ប៉ាណូ​ស្លាក​សញ្ញា​ នៅមុខ​សាលាបឋមសិក្សា​ក្រុង​ព្រៃវែង និង​មុខ​វិទ្យា​ព្រះ​អង្គឌួង​ឲ្យ​សិស្សានុសិស្ស និង​ប្រជា​ពល​បាន​មើល​និង​ចងចាំ​ពី​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា៕
កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​
​ ​