ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​៥​កញ្ចប់

ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​៥​កញ្ចប់



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន ​កាលពី​ព្រឹក ថ្ងៃ​ទី​១៧​ខែមីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​សាលារៀន​បាក់​ទូក ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩​ស្ថិត​ក្នុង​សង្កាត់វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​សង្ស័យ​ចែកចាយ​ថ្នាំញៀន។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​១​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1O-2257​។

ខណៈ​មកដល់​ចំណុច​កើត​ខាងលើ​ជនសង្ស័យ​ហាក់​ដូច​ជា​ មានការ​ភ័យ​ហើយ​បម្រុង​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​នាំគ្នា​ដេញ​តាម​ពីក្រោយ​ហើយក៏​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​នៅតែ​មិន​ឈប់​ទៀត​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ស្ទាក់​ចាប់​បាន​រួច​ធ្វើការ​ឆែកឆេរ​ខ្លួន​ទើប​រក​ឃើញ​គ្រឿងញៀន​៥​កញ្ចប់​តូច​។ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ក៏បាន​ឈាន​ទៅ​ដល់​ការ​ឆែកឆេរ​ផ្ទះ​នៅ​ម្ដុំ​ផ្លូវ​រទេះ​ភ្លើង ចំណុច​ខាង​សួន​ក្ដាន់​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

ក្រោយពេល​ឆែកឆេរ​កម្លាំង​នគរបាល​បាន​រក​ឃើញ​រួម​ប្រដាប់​ជក់​មួយចំនួន សារធាតុ​ញៀន​១កញ្ចប់​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​ រួម​ទាំង​ឃាត់​មនុស្ស​ប្រុស​ស្រី​៣​នាក់​ផង​ដែរ​ ទី​១​ជនសង្ស័យ​មានឈ្មោះ នល កុសល់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក។ ជនសង្ស័យ​ទី​២ ឈ្មោះ សុខ ផា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ជនសង្ស័យ​ទី​៣ ឈ្មោះ​ឌឹ​ម ស្រី​ទូច អាយុ​១៨​ឆ្នាំ ភេទ​ស្រី។ ជនសង្ស័យ​ទី​៤​ឈ្មោះ​ហូ​ម អាន អាយុ​៥១​ឆ្នាំ មុខ​លក់​លៀស​ហាល។

សូម​បញ្ជាក់​ផងដែរ​ទីតាំង​ផ្លូវ​រ៉ា​រទេះ​ភ្លើង​នេះ​ សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាច្រើនលើក​ច្រើនសា​មក​ហើយ​តែ​នៅតែ​ឃើញ​មាន​លក់​យ៉ាង​គគ្រឹកគគ្រេង​ជាង​មុន ប្រៀប​បាន​ដូច​ផ្សារ​ត្រី​អ​ញ្ជឹ​ង។

ដូច្នេះហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះបាន​សូម​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ត្រួតពិនិត្យ​ទៅលើ​តំបន់​១​នេះ​ផង។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​៥​កញ្ចប់ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​៥​កញ្ចប់ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​៥​កញ្ចប់