ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦

ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦



ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ នៅ​សាលាសង្កាត់​ព្រែក​តាសេក ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៣ បាន​រៀបចំ​បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក អឿ ស៊ីផុន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ លោកនាយ នាយរង​នគរបាល​ប៉ុស្តិ៍​សង្កាត់ នគរបាល​មណ្ឌល ស្មៀន លោក លោកស្រី​មេភូមិ អនុប្រធាន​ភូមិ ជំនួយការ​ភូមិ សរុប​ចំនួន ២៧​នាក់។

របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន ១-​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​០១៦
២-​ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ស្តី​ពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​សង្កាត់៣-​ការងារ​ផ្សេងៗ។

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​បាន​ពិនិត្យ​និង​លើកដៃ​អនុម័ត​លើ​កំណត់ហេតុ​ប្រចាំខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦​ដោយ​សំឡេង​១០០​ភាគរយ។ ចំពោះ​ការងារ​ផ្សេងៗ​លោក​ចៅសង្កាត់ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ប៉ុស្តិ៍​បង្កើត​ការ​យក​ចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដើម្បី​សំដៅ​ទប់ស្កាត់​បទល្មើស​ដែល​កើតមាន​នៅ​ក្នុង​មូលដ្ឋាន ប្រយោជន៍​ការពារ​សេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ ឲ្យ​រស់នៅ​សុខដុមរមនា៕

 ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦