សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំរីង​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់​បាន​ឈើ​១៤​ម៉ែត្រគូប

សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំរីង​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់​បាន​ឈើ​១៤​ម៉ែត្រគូប

កំពង់ធំ​ ៖ ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំរីង​ បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចំនួន​២​ថ្ងៃ​ នៅ​ក្នុង​ភូមិសាស្ត្រ​ចំនួន​២ ​ដោយ​ចាប់​បាន​ឈើ​ចំនួន​១៤​ម៉ែត្រគូប ដែល​ឈ្មួញ​​​លាក់​ទុក​ក្នុង​ព្រៃ។ ប្រតិបត្តិការ​នេះ​ក្រោម​ការដឹកនាំ​ដោយ​លោក​ហូ គឹម​ឆេង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំរីង ​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មីនា ឆ្នាំ​២០១៦។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ហូ គឹម​ឆេង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំរីង​បាន​ឲ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​នេះ​ ធ្វើ​ឡើង ​ក្រោយ​ពី​​​​មាន​ប្រជាពលរដ្ឋ ​បាន​រាយការណ៍​ថា មាន​ករណី​ប្រទះឃើញ​ឈ្មួញ​លួចលាក់​ឈើ​នៅ​ក្នុង ព្រៃ​ក្បែរ​ភូមិ ទើប​លោក​​​ឲ្យ​កម្លាំង​ចុះ​ប្រមូល​ឈើ​ចំនួន​៣​កន្លែង ស្ថិតនៅ ភូមិ​ត្រពាំង​ត្រឡាច ភូមិ​រង​ខ្នាយ ស្ថិតនៅក្នុង​ឃុំ​មាន​រិ​ទ្ធ និង​មួយកន្លែង​ទៀត ស្ថិតនៅ​ភូមិ ពង្រ​ង ឃុំ​សុខចិត្ត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។ ក្រោយ មក​បាន​ប្រមូល​ឈើ សរុប​ចំនួន ១៤ ម៉ែត្រ​គូប និង​ម៉ាស៊ីន​ច្រៀក​ឈើ​ចំនួន ២​គ្រឿង យកមក​រក្សាទុក​នៅក្នុង សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង។

សូមបញ្ជាក់​ផងដែរ​ថា សកម្មភាព​ការ​លប​លួច​អារ​ឈើ នៅក្នុង​ស្រុក​សណ្តាន់ ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃ ទំរីង និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ចុះបង្ក្រាប​យ៉ាងសកម្ម ក្រោយពី​មានការ ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ រឹតបន្តឹង​ការបង្ក្រាប​ព្រៃឈើ​ក្នុងស្រុក​សណ្តាន់៕