ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង



ព្រៃវែង ៖ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី​ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្រោម​អធិបតីភាព លោក ព្រុំ ​សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០១៦។

តំណាង​លេខា​ទូត​ទី​១​របស់​អូ​ស្តា​រលី​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​នូវ​ការ​សប្បាយ​រីក​រាយ​ដែល​បាន​ចូលរួម​សម្ពោធ​នូវ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី ជាពិសេស​ថ្លែង​នូវ​អំណរគុណ​ចំពោះ អាជ្ញាធរ​ស្រុក ដែល​មាន​ភាព​សហការ​ល្អ និង​អ្នក​ពាក់​ព័ន្ធ​ទាំងអស់  ដែល​បាន​បង្ក​លក្ខណៈ​ល្អ​ដល់​គម្រោង​ជំនួយ​យុត្តិធម៌​សហគមន៍​នៅ​កម្ពុជា ក្នុង​ការ​កសាង​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​ល្អ។

លោក ព្រុំ​សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​អំណរគុណ​ចំពោះ​គម្រោង​ជំនួយ​យុត្តិធម៌​សហគមន៍​នៅ​កម្ពុជា ដែល​បាន​ជួយ​ឧបត្ថម្ភ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​នេះ​ឡើង​ដែល​ចំណាយ​ថវិកា​ជាង​៣០ ០០០​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជា​គុណ​ប្រ​យោ​ជន៍​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​បម្រើ និង​ផ្តល់​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ និង​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក បាន​ណែនាំ​ដល់​កង​កម្លាំង​នគរបាល​ប៉ុស្តិ៍  និង​ស្រុក ឲ្យ​ខិតខំ​យកចិត្តទុកដាក់ ការពារ​សន្តិសុខ សុ​វត្ថិភាព និង​សហការ​គ្នា​ឲ្យ​បាន​ល្អ​រវាង​ប្រជាពលរដ្ឋ និង​ប៉ុស្តិ៍​រដ្ឋបាល​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ត្រូវ​ចាំ​ឲ្យ​បាន​ជាប់​ជាប្រចាំ នៅ​ពេល​ប្រជាពលរដ្ឋ​មក​ពឹងពាក់​ត្រូវ​ជួយ​គាត់​ឲ្យ​បាន​ទាន់​ពេល​វេលា៕

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង