ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​លើកដែក​ចុះ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​និង​រលាក​ស្រោមខួរ​ក្បាល​ដល់​កូនចៅ​ប្រជា​ពលរ​ដ្ឋ​ក្នុងស្រុក

ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​លើកដែក​ចុះ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​និង​រលាក​ស្រោមខួរ​ក្បាល​ដល់​កូនចៅ​ប្រជា​ពលរ​ដ្ឋ​ក្នុងស្រុក



ដើម្បី​លើក​តម្កើន​សុខភាព​ដល់​កូនចៅ​ប្រជា​ពលរ​ដ្ឋ​ឲ្យ​ជៀស​ផុត​ពី​ជំងឺ​កញ្ជ្រឹល​និង​រលាក​ស្រោម​ខួរក្បាល​ក្រសួង​សុខាភិបាល​រួម​នឹង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​លើកដែក ​បាន​ចុះ​ចាក់​ថ្នាំ​បង្ការ​ជូន​កូនចៅ​ប្រជា​ពលរ​ដ្ឋ​ចាប់ពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា​ ឆ្នាំ​២០១៦ សម្រាប់​ក្មេង​អាយុ​ចាប់ពី​៩​ខែ​រហូតដល់​១៥​ឆ្នាំ ​ដោយ​មិន​គិត​ថ្លៃ​នៅ​ទូទាំង​ស្រុក​លើកដែក ​ហើយ​ចា​ប់ផ្តើម​ពី​ឃុំ​កំពង់​ភ្នំ​មុនគេ​ រហូតដល់​ឃុំ​ក្អម​សំណរ​ជាប់​ព្រំដែន​វៀតណាម​។

តាម​មតិ​លោក ទៀង សារ៉ាត់ ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​លើកដែក​បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​ចាក់​ថ្នាំ​បង្ការ​មាន​ពីរ​មុខ ជំងឺ​ក​ញ្ជ្រឹ​ល​និង​ជំងឺ​រលាកស្រោមខួរ​ក្បាល​។​ សម្រាប់​ក្មេង​មាន​អាយុ​ចាប់ពី​៩​ខែ​ដល់​៥​ឆ្នាំ​ គឺ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រឹ​ល​ និង​រលាក​ស្រោមខួរ​ក្បាល​ឯ​ក្មេង​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​១៥​ឆ្នាំ​ ចាក់​តែ​ថ្នាំ​បង្ការ​ជំងឺ​រលាកស្រោមខួរ​ក្បាល​តែមួយ​មុខ​ប៉ុណ្ណោះ​។

លោក​បាន​បន្ថែម​ថា ក្រុមការងារ​លោក​គឺ​ចុះ​ធ្វើ​ការ​ចាប់​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​រហូតដល់​ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​គឺ​ចុះ​ពី​ឃុំ​កំពង់​ភ្នំ​មុនគេ​ ហើយ​ក្នុង​មួយ​ភូមិ​ចុះ​ប្រតិបត្តិ​ចំនួន​មួយថ្ងៃ​ដែល​ចែក​ជា​ប្រាំ​ទៅ​ប្រាំមួយ​ក្រុមការងារ​។ ហើយ​មុននឹង​ក្រុមការងារ​ចុះ​មក​គឺ​មាន​ការ​ផ្សព្វផ្សាយ​តាមរយៈ​ឧគ្ឃោសនស័ព្ទ​និង​អាជ្ញាធរ​មូល​ដ្ឋាន​មុន​មួយ​អាទិត្យ​ ដើម្បី​ឲ្យ​ប្រជា​ពលរ​ដ្ឋ​បាន​ជ្រាប​នូវ​ដំណឹង​នេះ​។

ដោយមាន​ការ​ផ្សព្វផ្សាយ​មុន​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​ប្រជាជន​បាន​ដឹង​ និង​បាន​នាំ​កូនចៅ​ទៅ​ចាក់​ថ្នាំ​បង្ការ​យ៉ាង​ច្រើន​កុះករ​ ដែល​សកម្មភាព​នេះ​មើល​ទៅ​គួរ​ឲ្យ​សរសើរ​ដល់​ការ​ខិតខំ​របស់​ក្រុម​ការិយាល័យ​ស្រុក​ប្រតិបត្តិ​លើកដែក​ ដែល​តែងតែ​គិត​ពី​សុខុមាលភាព​របស់​កូនចៅ​ប្រជា​ពលរ​ដ្ឋ​និង​សូម​ឲ្យ​បណ្តាល​ស្រុក​ដទៃទៀត​គួរ​យក​គំរូ​តាម៕