ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​

6 Videos


​ឆ្នាំនេះ តារា​សម្ដែង​វ័យក្មេង គួរ​ឲ្យ​ស្រឡាញ់ និង​ក្រ​ម៉ិច​ក្រមើម​ឃើញ​ហើយ​ខ្នាញ់ ម៉ាក សែន​សូ​នី​តា បាន​ប្រារព្ធ​នូវ​ខួបកំណើត​យ៉ាង​សាមញ្ញ​របស់ខ្លួន ក្នុង​ថ្ងៃ​ពិសេស​របស់​នាង តែ​នី​តា​ផ្ទាល់​ហាក់​មិន អន់ចិត្ត​នឹង​រឿង​នេះឡើយ ព្រោះ​មាន​មិត្តភក្ដិ​មួយចំនួន បាន Surprise នាង​ក្នុង​ថ្ងៃ​ពិសេស​នេះ ជា​បន្តបន្ទាប់​មិន​ដាច់ ។​

ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​

M88


​ដោយឡែក​ក្រៅតែពី​ភាពសាមញ្ញ​នៃ​ថ្ងៃ​ខួបកំណើត ដែល​ពោរពេញ​ទៅដោយ​ការ​ជូនពរ និង អបអរសាទរ​ពី​មិត្តភក្ដិ និង​អ្នកគាំទ្រ​នាង​យ៉ាង​សន្ធឹកសន្ធាប់​នោះ នី​តា ក៏បាន​ប្រើប្រាស់​ថ្ងៃ​ពិសេស របស់​នាង សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​ក្នុងការ​ចម្អិន​អាហារ​សម្រាប់​អ្នកមានគុណ​របស់​នាង​ផងដែរ ។​

ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​

​បើ តាម​ការ​បង្ហោះ​រូបភាព​នៃ​ភាព​ក​ត្ត​ញ្ញូ​របស់ នី​តា ក្នុងនាម​ជា​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ អម​ជាមួយ នឹង​ពាក្យពេចន៍​ដែល​គោរព និង​ឲ្យ​តម្លៃ​អ្នកមានគុណ​នោះ នាង​បានសរសេរថា «​ថ្ងៃនេះ ខ្ញុំ​បាន រៀបចំ​អាហារ​ថ្ងៃត្រង់​សម្រាប់​ម៉ាក់​ខ្ញុំ​រួចហើយ អរគុណ​ដែលថា​ម្ហូប​ឆ្ងាញ់ ទោះ​ខ្ញុំ​ប្រាប់ថា​ម្ហូប​រៀង​ប្រៃ បន្ដិច​ហើយ ម៉ាក់​ក៏​គាត់​ថា បាន​ហើយ​ប៉ុណ្ណឹង​ល្មម​» ។​

ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​

​ក្រោយ​ការបង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​គោរព​អ្នកមានគុណ​រួចមក នី​តា បានទទួល​ការសរសើរ​មិន ដាច់​ពី​មាត់​ពី​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​នាង ថា​នាង​មិន​ត្រឹមតែ​ស្អាត និង​ពូកែ​ប៉ុន​នោះទេ សម្រាប់​ការ​ចម្អិនម្ហូប​អាហារ​វិញ​នោះ ក៏​នាង​ពូកែ​មិនធម្មតា​ដែរ ៕ ខេមរា​

ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​ម៉ាក សែន​សូ​នី​តា សម្ដែង​នូវ​ភាព​ក​ត្ត​ញ្ញូ​