លី តាវ​ហួ ផ្ទុះ​ការរិះគន់​រឿង​ផ្គាប់ចិត្ត​កូនស្រី​ជ្រុល​ពេក​

6 Videos


​ ​ដើម្បី​អាច​រក្សា​ភាព​ឯកជន​របស់​កូនស្រី​ពី​សារព័ត៌មាន តារា​សម្តែង​ល្បីឈ្មោះ Andy Lau ឬ ស្គាល់​ថា លី តាវ​ហួ បាន​ប្រើប្រាស់​វិធី​ជាច្រើន ។​​ ​ដូចដែល​បានដឹង រាល់​ពេលដែល​គ្រួសារ​លោក​ចេញដំណើរ​ទៅលេង​នៅក្រៅ​ប្រទេស​ម្តងៗ លោក​តែងតែមាន​អង្គរក្ស​តាម​ជានិច្ច និង តែងតែ​ប្រើប្រាស់​ផ្លូវ​ចេញ​លំដាប់​វី​អាយ​ភី ហើយ​កាលពីពេល​ថ្មីៗ​នេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​ទៀតថា លោក លី បាន​សុំ​សាលារៀន​អនុញ្ញាត​ឲ្យ​កូនស្រី​វ័យ ៤ ឆ្នាំ Hanna ចេញ​មុន ១៥ នាទី​ជា​រៀងរាល់ថ្ងៃ ដើម្បី​ការពារ​ពី​ខាង​សារព័ត៌មាន ។

លី តាវ​ហួ ផ្ទុះ​ការរិះគន់​រឿង​ផ្គាប់ចិត្ត​កូនស្រី​ជ្រុល​ពេក​

M88


មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​ព័ត៌មាន​បាន​ចុះផ្សាយ​ថា លោក​បាន​ទិញ​ភូមិគ្រឹះ​ដែលមាន​តម្លៃ​ប្រមាណ ២៥ លាន​ដុល្លារ​នៅ Kadoorie Hill ជូន​ជា​កាដូ​ដល់​កូនស្រី​លោក​ថែមទៀត ព្រោះ​នាង​នឹងមាន​សេរីភាព​សម្រាប់​រាល់​ការធ្វើ​អ្វី​គ្រប់យ៉ាង ហើយ​លោក​ក៏បាន​ចំណាយ​ប្រាក់​ប្រមាណ ២៥ លាន​ដុល្លារ​ផ្សេងទៀត ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​ទុក​សម្រាប់​ធ្វើដំណើរ​កម្សាន្ត​លំហែកាយ​ជាមួយ​គ្រួសារ​ទៀតផង ។​

លី តាវ​ហួ ផ្ទុះ​ការរិះគន់​រឿង​ផ្គាប់ចិត្ត​កូនស្រី​ជ្រុល​ពេក​

​យ៉ាងណាក្តី ដោយសារ​ការចំណាយ​ប្រាក់​ហួសប្រមាណ​ដើម្បី​កូនស្រី​នេះ ចៀស​មិន​ផុត​ឡើយ​ពី​ការរិះគន់​របស់​មហាជន តែ​លោក​ក៏​នៅតែមាន​ការគាំទ្រ​មួយចំនួន​ផងដែរ ដោយ​គេ​យល់ថា ការរក្សា​ភាព​ឯកជន​ត្រូវការ​ចំណាយ ៕ ថា​វរិ​ទ្ធ (lollipop)

លី តាវ​ហួ ផ្ទុះ​ការរិះគន់​រឿង​ផ្គាប់ចិត្ត​កូនស្រី​ជ្រុល​ពេក​លី តាវ​ហួ ផ្ទុះ​ការរិះគន់​រឿង​ផ្គាប់ចិត្ត​កូនស្រី​ជ្រុល​ពេក​