ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​

6 Videos


​​ក្រោយពី​ទម្លាយ​ស្នេហា​ដែលមាន​គម្លាត​អាយុ​ខុសគ្នា​ដល់​ទៅ ២៣ ឆ្នាំ តារា​សម្តែង​ល្បីឈ្មោះ Aaron Kwok និង មិត្តស្រី Moka Fong បាន​ជួប​រឿងរ៉ាវ​ព្យុះភ្លៀង​ជាច្រើន​មិន​ឈប់ឈរ តែ​ទំនាក់ទំនង​ពួកគេ​នៅតែ​រឹងមាំ មិន​ប្រេះស្រាំ ។​

ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​

M88


​ ​ទោះជា​យ៉ាងណាក្តី ស្នេហា​មិនអាច​គេចផុត​ឡើយ​ពី​ការឈ្លោះប្រកែក​គ្នា ដោយពេល​នេះ​គេ​បាន​ស៊ើប​ដឹងថា អ្នក​ទាំងពីរ​កំពុងតែ​ស្ថិតក្នុង​សង្គ្រាមត្រជាក់ ។ យោងតាម​សារព័ត៌មាន គេ​បានដឹងថា សង្គ្រាមត្រជាក់​នេះ​បានកើត​ឡើង បន្ទាប់ពី​នាង Moka បានទាមទារ​សុំ Aaron ឲ្យ​ទិញ​ផ្ទះល្វែង​មួយកន្លែង​នៅ​សៀង​ហៃ​ឲ្យ​នាង ។

ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​

ការទាមទារ​សុំ​ឥត​ប្រមាណ​នេះ​បានធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង​អ្នក​ទាំងពីរ រហូតដល់​លោក Aaron លែង​សូវ​មកជួប​នាង Moka ញឹកញាប់​ដូច​រាល់ដង គឺអាច​និយាយបានថា រក្សា​គម្លាត​ឆ្ងាយ​ពី​មិត្តស្រី​លោក តែ​យ៉ាងណាក្តី ព័ត៌មាន​ចុងក្រោយ​បានបង្ហាញ​ប្រាប់ថា ដោយសារតែ​ខ្លាច​បាត់បង់​មិត្ត​ប្រុស នាង Moka ក៏បាន​ឈប់​រំអុក​រឿង​ផ្ទះល្វែង​នេះ​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​ផ្ទុះ​សង្គ្រាមត្រជាក់​រវាង Aaron Kwok និង មិត្តស្រី​